kalib9

រន្ធ ត់ណាស់!!កំពុងតែតខ្សែរភ្លេីងសុខសុខលួ ចចូលមកផ្ដា ច់ជីវិត(ទស្សនា)

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ វ៉​ន សុ​ភណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្ម​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ​ថា​ ​​មានករណី​បុរសម្នាក់​​កំពុង​តែ​អង្គុយ​.​ត​ខ្សែរ​ភ្លើង​បញ្ចូល​អា​គុយ​ពី​ផ្ទាំង​សូ​ឡា​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​សុខ​ៗ ក៏​ត្រូវ​​បុរសជាជនសង្ស័យ​ម្នាក់​​កាន់ដំបង​ដើរ​ចូល​មក​វាយ​សំពង​ជា​ច្រើន​ដំបង ​ដោយ​គ្មាន​មូ​ល​ហេតុ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ដួល​ផ្កាប់មុខ​ប្រកាច់​ស្លា.ប់​មួយ​រំពេច​នៅ​នឹង​កន្លែង​តែ​ម្ដង ​។

ចំណែកជនសង្ស័យ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ។​លោក​អធិការ​រងនគរបាលស្រុកស្ទោង​បានបន្ត​ថា ករណី​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា នៅ​ក្នុងភូមិ​ជី​អាប់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ។​

លោកអធិការរងនគរបាលស្រុកស្ទោង​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ឈួ​ន ឆឺ​យ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ (​​មាន​សតិ​មិន​ប្រក្រតី​) មាន​ទីលំនៅ​​ក្នុង​ភូមិ ឃុំ​កើតហេតុ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ប៉ូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សយ សាន អាយុ​២១​ឆ្នាំ និង មានកូន​ប្រុស​ម្នាក់ អាយុទើបតែ​៦​ខែ ​មាន​ទីលំនៅ​ក្នុង​​ភូមិ​ឃុំ​កើតហេតុ​ ។​

​លោកអធិការ​រងនគរបាលស្រុកស្ទោង​បាន​​បន្ត​ទៀត​ថា ​មុនពេលកើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​.​ត​ខ្សែរ​ភ្លើង​បញ្ចូល​អា​គុយ​ពី​ផ្ទាំង​សូ​ឡា​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​សុខ​ៗ ក៏​ត្រូវ​ជនសង្ស័យ​​កាន់ដំបង​ដើរ​ចូល​មក​វាយ​សំពង​ជា​ច្រើន​ដំបង​ ដោយ​គ្មាន​មូ​ល​ហេតុ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ដួល​ផ្កាប់មុខ​ប្រកាច់​ស្លា.ប់​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្ដង ។

Loading...

លោកអធិការ​រងនគរបាលស្រុកស្ទោង​បាន​​បន្ត​ទៀត​ថា ​ជនសង្ស័យ​មាន​សតិ​មិន​គ្រប់ ហើយ​​ជននេះ​ក៏មាន​ប្រពន្ធ​កូន​នឹង​គេ​ដែរ តែ​ដោយសារ​តែ​ភាព​កំរោលចូល​គ្រប់គ្រង​ខ្លួនឯង​មិន​បាន ឲ្យ​តែ​ខឹង​ម្តង​ៗ​ជន​​សង្ស័យ​​រូប​នេះ​តែងតែ​ទាញ​ដំបង​ដេញ​វាយ​ធ្វើបាប​ប្រពន្ធ​កូន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​កូន​ទ្រាំ​រស់នៅ​ជាមួយ​មិន​បាន ក៏​នាំ​គ្នា​វេច​បង្វេច​ចុះ​ចោល​អស់​ទៅ ដោយ​បន្សល់​ទុក​​ជនសង្ស័យ​​រស់នៅ​តែលតោល​តែ​ម្នាក់ឯង​ រហូត​មក​ទល់​នឹង​ថ្ងៃ​កើតហេតុ​​ខាងលើ​នេះក៏កើតមានរឿងបែបនេះ​តែម្តង ​។

លោក​អធិការរង​នគរបាលស្រុកស្ទោង​បាន​បន្ត​​ឱ្យ​ដឹង​ថា ​យោង​តាម​ការ​ពិ​និត្យ ​សពជន​រង​គ្រោះ ​ត្រូវ​ជនសង្ស័យ​វាយ​នឹង​ដំ​បង​ឈើ​ង​ជ្រុង​ជា​ច្រើន​ដំបង​ធ្វើ​ឲ្យ​បែក​លើ​ត្រចៀក​ខាងស្ដាំ​ចំនួន​ពីរ​កន្លែង និង​ដាច់​ត្រ​ត្រចៀក​​ឆ្វេង​ជា​ពី​ជំ​រៀក ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​ចាត់ការ​តាមនីតិវិធី ៕

Loading...