kalib9

ព្រឺឆ្អឹងខ្នងណាស់ ដើរសុកៗស្រាប់តែផុងជើងធ្លាក់ចូលប្រហោងលូបង្ហូរ គួរឲ្យ( ទស្សនាវីដេអូរ)

បើយោងតាមគេហទំព័រសារព័ត៌មានបាងកកផុសបានសរសេរថា សូម្បីតែផ្លូវនៅខាងក្រៅវិមានរដ្ឋាភិបាលក៏មិនមានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងដែរ សិស្សមធ្យមសិក្សាកម្រិត១ (ថ្នាក់ទី៧) បានស្រែកយំដោយភ័យរន្ធត់។

ខណៈជើងខាងស្តាំរបស់នាងបានធ្លាក់កប់ចូលក្នុងរន្ធ(លូ)តូចមួយ នៅពេលដែលនាងបានដើរលើផ្លូវភីតសានុលោក Phitsanulok ទល់មុខក្លោងទ្វារទី ៤ នៃវិមានរដ្ឋាភិបាលប្រហែលម៉ោង ១១ និង ៣០ នាទីព្រឹក។

គេទុកឱ្យនាងអង្គុយនៅលើចិញ្ចើមផ្លូវដែលជើងរបស់នាងជាប់ក្នុងរន្ធលូនោះរហូតដល់ភ្លៅប្រហែលមួយម៉ោង។ ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruam Katanyu បានខួងផ្លូវដើម្បីពង្រីកប្រហោងលូ ហើយទីបំផុតបាន យកជើងរបស់នាងចេញមក។

សិស្សដែលសុំមិនបញ្ចេញឈ្មោះបានកំពុងដើរជាមួយមិត្តរួមថ្នាក់របស់នាងមកពីសាលាផេនណាវ៉ាគុន ក្នុងស្រុកបាងខែក្នុងដំណើរទៅលេងនៅសារមន្ទីរប្រឆាំងអំពើពុករលួយនៅបរិវេណក្បែរគ្នានឹងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ។

Loading...

ម៉ាស៊ីនខួងញ័រខ្លាំង តែធ្វើឲ្យនាងរងរបួសស្រាលប៉ុណ្ណោះ។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផេតកាសេម ២ ដើម្បីធ្វើការពិនិត្យ។

ទីក្រុងបាងកកមិនចង់ឲ្យមានកេរ្ដិ៍ឈ្មោះថាជាកន្លែងដែលមានមនុស្សធ្លាក់ចូលលូទេ ទោះបីជានៅតាមច្រកដើរក្តីឬតាមដងផ្លូវក្តី។

ប្រអប់សំបុត្រទទួលបណ្តឹងរបស់ពលរដ្ឋក្រុងបាងកកបានទទួលពាក្យបណ្តឹងជាង ៧៥០ទាក់ទងនឹងមនុស្សដែលធ្លាក់ចូលបំពង់បង្ហូរទឹក(លូ)ដោយព្យុះ បន្ទាប់ពីគំរបត្រូវបានរបើកឬមិនត្រូវបានដាក់ឱ្យដំណើរការត្រឹមត្រូវនៅឆ្នាំ២០១៨ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ក្រុមហ៊ុនធានារ៉ាប់រងបាងកក៕

Loading...