kalib9

ថាមែនមែន ម៉ូតូ Scoopy ២០២១ មាន Smart Key លក់នៅខ្មែរតំលៃរហូតដល់ទៅ…

ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ មាន Smart Key បាន​មាន​វត្តមាន​នៅ​ខ្មែរ​ជាផ្លូវការ​​ជា​មួយ​តម្លៃ​ដូច​ការ​រំពឹង​ទុក​មែន។ម៉ូតូ Honda Scoopy ឆ្នាំ២០២១ ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន​លក់​នៅ​ខ្មែរ​​តាម​ប្រភព​ពី​ហាង ChanDararith motor seller ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២១ មាន Smart Key នេះមាន​តម្លៃ ២ ៩៤០ដុល្លារ។

ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន។

Loading...

ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។​គូស​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា កន្លង​ទៅ​​ថៃ​បាន​ប្រកាស​ចេញ​ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយមានការឌីហ្សាញថ្មីមើលទៅកាន់​តែ​មាន​ភាព​ទាន់សម័យ៕ប្រភព​ SABAY News

Loading...