កាលពីពេលថ្មីៗនេះមានគណនី Facebook មួយមានឈ្មោះថា Seang Saihong បានយករូបភាពមួយចំនួនមកផ្សព្វផ្សាយបង្កការវឹកវរក្នុងសង្គមជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពាក់ព័ន្ធនិងជំងឺ កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ។
ម្ចាស់គណនីខាងលើនេះដែរត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការកោះហៅមកសួរនាំ ដោយនាងបានឆ្លើយថា ផុសតាមគេតាមឯងប៉ុណ្ណោះ។យោងតាមការបញ្ជាក់នៅលើទំព័រ Facebook ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
បានរៀបរាប់ថា៖ អត់ដឹងរឿងពិតអ្វីសោះតាមគេតាមឯងយករូបភាពមកផ្សព្វផ្សាយនាំបង្កភាពវឹកវរក្នុងសង្គមត្រូវបានកោះហៅមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រ្តីវយ័៣៤ឆ្នាំម្នាក់រស់នៅក្រុងបាត់ដំបង។
ដែលបានផ្សព្វផ្សាយរូបភាពមិត្តភ័ក្ត្រចែកចាយឱ្យក្នុងគ្រុបទាក់ទងនឹងករណីជម្ងឺCOVID-19នៅខេត្តបាត់ដំបងក្នុងខណៈដែលស្រ្តូីអ្នកផុសផ្សព្វផ្សាយនេះមិនបានដឹងការពិតនាំបង្កឱ្យមានការភាន់ច្រឡំនិងភ្ញាក់ផ្អេីលក្នុងបណ្តាញសង្គមត្រូវបានសមត្ថកិច្ចនគរបាលខេត្តបា ត់ដំបង ហៅមកសាកសួរឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០៕