មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត (ឈ្មោះពិត ខេម ប៊ុនថៃ)។
ប្រជាប្រិយ របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ដដែលពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស ចម្រៀងមួយបទ កំពុងផ្ទុះល្បីខ្លាំង គឺបទ “ពឺតៗ”។
ងាកមកជីវិតគ្រួសារ របស់លោកវិញ ក៏កំពុងសាងសុភមង្គល ពោរពេញ ដោយស្នាមញញឹម និងភាពរីករាយយ៉ាងខ្លាំង ហើយបច្ចុប្បន្ន លោកមានកូន៣ នាក់ ដោយ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ដែលបានកើត នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញលោក ខេមរៈ សិរីមន្ត និងភរិយា បានរៀបចំកម្មវិធីខួបកំណើត ដ៏សាមញ្ញ ជុំគ្រួសារ សម្រាប់ កូនស្រីពៅម្នាក់នេះ មើលទៅពិតជាសប្បាយខ្លាំងណាស់។
ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “សាឡន ស្រីពៅ” បានបង្ហោះរូបភាពនៃពិធីខួបកំណើតនេះ ព្រមទំាងភ្ជាប់សារមួយឃ្លា ថា “HBDក្មួយស្រី ខេមរៈមន្តរាជិនី មីងជូនពរសុខភាពល្អ និងសំណាងល្អ ពេញមួយជីវិត ជុំគ្រួសារ សប្បាយៗ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ នៃពិធីនេះទំាងអស់គ្នា ៖