kalib9

លឺហើយស្ទើរអួយដើមក ពេល ទេព បូព្រឹក្ស ពោលពាក្យ ចាក់ដោតអ្នកមានស្នេហាបែបនេះ

តារាចម្រៀង រ៉េបគូស្នេហ៍ដ៏ល្បី កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត កំពុងតែទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង មិនថា បទចម្រៀង ភាពស៊ីវីល័យសំបូរបែប ជាពិសេសនោះជីវិតឯកជនរបស់ពួកគេ។

កញ្ញាទេព បូព្រឹក្ស បែរជាបង្ហោះនូវរូបភាព និងពាក្យពេចន៍មួយចំនួននិយាយ អំពីទំនាក់ទំនងស្នេហា ដែលមនុស្សធ្លាប់ឆ្លងកាត់ រវាងគូស្នេហ៍នៅលើបណ្ដាញសង្គម ផេកហ្វេសប៊ុកផ្ទាល់ខ្លួន ឃើញហើយពិតជាចាក់ដោតមិនធម្មតា ដោយបានរៀបរាប់ថា៖

ពាក្យថាស្រលាញ់ស្រួលនិយាយណាស់ មែនអត់? ស្រលាញ់តែទុកអូនចោលគ្រប់ពេល ស្រលាញ់ណាស់តែមិនសូវនិយាយគ្នាទោះនៅជិតគ្នាក៏ដោយ ស្រលាញ់ណាស់ តែចាប់ផ្តើមមានអារម្មណ៍ថាឆ្ងាយគ្នាសឹងគ្រប់ពេល ស្រលាញ់ណាស់តែ នៅពេលដែលឈឺមិនដែលនឹងខ្វល់ ខ្វល់តែពីដំបូង ស្រលាញ់ណាស់តែ រាល់ពេលដែលអូនខឹង គឺត្រូវតែមានហេតុផលខឹងអូនវិញ ស្រលាញ់ណាស់ សឹងតែក្លាយជាអ្នកដទៃហើយ។

Loading...

Loading...