នៅព្រឹកថ្ងៃទី ០៣ ធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលដែលទទួលបានសម្រាប់ថ្ងៃទី ០២ ធ្នូ ២០២០ គឺមានករណីវិជ្ជមាន ២នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ឆ្លងចូលជាសហគមន៍ ២៨ វិច្ឆិកា។
អ្នកដែលឆ្លងថ្មី ២ករណីនេះរួមមាន ៖
- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ អាសយដ្ឋាន សង្កាត់វាលស្បូវ ច្បារអំពៅ (ជាបុគ្គលិកធនាគារចិន - កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស)។
- ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ អាសយដ្ឋានសង្កាត់វាលស្បូវ ច្បារអំពៅ ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ ជាបុគ្គលិកធនាគារកាថេយូណៃធីត។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះលទ្ធផលនៃអ្នកឆ្លងជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាសរុបមាន ៣៣១នាក់ (ស្ត្រី ៧៦ នាក់ / បុរស ២៥៥ នាក់) អ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ២៧នាក់។
ផ្តល់សិទ្ធដោយ ៖ ក្នុងស្រុក