kalib9

ចម្រៀងដំបូងដែលរួមគ្នាដោយក្រុមហ៊ុនយក្ស GMM GRAMMY ថៃ និងផលិតកម្ម Town ខ្មែរយើង ពិរោះប្លែកគួរឱ្យចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

ច្បាស់ការណ៍ហើយពេលនេះក្រោយផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ ផលិតកម្មថោន​​​​​​​​​​​​​​​​​​​​​​​ កម្ពុជា​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ ផលិតផលកម្ម​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ ថៃ​​​​​​​​​​​​​​​​​​​​​​​ ដែលគេស្គាល់ថាក្រុមហ៊ុនកម្សាន្តយក្សនៅក្នុងប្រទេសថៃ​​​​​​​​​​​​​​​​​​​​​​​ ធ្លាប់បានបង្ហើបថានឹងចាប់ដៃគូសហការគ្នាដ៏ប្លែកអស្ចារ្យមួយនាពេលខាងមុខ​​​​​​​​​​​​​​​​​​​​​​​ ដោយពេលនេះបទចម្រៀងនៃការរួមបញ្ចូលគ្នារវាងថៃ​​​​​​​​​​​​​​​​​​​​​​​ និងខ្មែរដំបូងបានចេញជារូបរាងឡើង​​​​​​​​​​​​​​​​​​​​​​​ ច្រៀងដោយកញ្ញា​​​​​​​​​​​​​​​​​​​​​​​ ស៊ូស៊ីរីកា។

បទចម្រៀងដំបូងដែលទទួលបាន​​​​​​​​​​​​​​​​​​​​​​​ បទភ្លេងដោយស្របច្បាប់ពីប្រទេសថៃ​​​​​​​​​​​​​​​​​​​​​​​ ច្រៀងដោយតារាចម្រៀងខ្មែរ​​​​​​​​​​​​​​​​​​​​​​​ និងនិពន្ធទំនុកច្រៀង​​​​​​​​​​​​​​​​​​​​​​​ រួមទាំងការផលិតជាវីដេអូចម្រៀងដោយផលិតថោននេះ​​​​​​​​​​​​​​​​​​​​​​​ មានចំណងជើងថា​​​​​​​​​​​​​​​​​​​​​​​ «​​​​​​​​​​​​​​​​​​​​​​​ ជំនូន​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​ គឺជាបទជម្រៀងដែលមានភាពប្លែកថ្មីពិរោះគួរឱ្យចាប់អារម្មណ៍មែនទែន​​​​​​​​​​​​​​​​​​​​​​​ ដោយមានការច្របាច់ចូលនូវទម្រង់សំលៀកបំពាក់​​​​​​​​​​​​​​​​​​​​​​​ ការតុបតែងខ្លួន​​​​​​​​​​​​​​​​​​​​​​​ និងក្បាច់រាំខ្មែរលាយសម័យ​​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀតផង។

បទចម្រៀងនៃការសហការគ្នាជាលើកដំបូងនេះ​​​​​​​​​​​​​​​​​​​​​​​ បានបង្ហោះជាផ្លូវការក្រោយ​​​​​​​​​​​​​​​​​​​​​​​ ផលិតកម្មថោន​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ GRAMMY​​​​​​​​​​​​​​​​​​​​​​​ បានធ្វើពិធីចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្តជាផ្លូវការ​​​​​​​​​​​​​​​​​​​​​​​ ដោយប្រកាសថា​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនធំៗទាំង២ប្រទេសនេះ​​​​​​​​​​​​​​​​​​​​​​​ នឹងចាប់ដៃធ្វើការជាមួយគ្នា​​​​​​​​​​​​​​​​​​​​​​​ ដើម្បីផលិតបទចម្រៀង​​​​​​​​​​​​​​​​​​​​​​​ ការសម្តែងវីដេអូចម្រៀង​​​​​​​​​​​​​​​​​​​​​​​ (MV)​​​​​​​​​​​​​​​​​​​​​​​ ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី​​​​​​​​​​​​​​​​​​​​​​​ និងឈានដល់ការផលិតខ្សែភាពយន្តរួមគ្នា​​​​​​​​​​​​​​​​​​​​​​​ នាពេលខាងមុខទៀតផង។​​​​​​​​​​​​​​​​​​​​​​​ ដោយនេះជាឱកាសមួយដែលប្រទេសកម្ពុជាបានបញ្ចេញស្នាដៃបង្ហាញទៅបរទេសផង​​​​​​​​​​​​​​​​​​​​​​​ និងជាការផ្លាស់ប្តូរបទពិសោធន៍ការងារ​​​​​​​​​​​​​​​​​​​​​​​ រួមទាំងសិល្បៈវប្បធម៌គ្នា​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឈានទៅរកភាពរីចម្រើនខាងវិស័យកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនេះ​​​​​​​​​​​​​​​​​​​​​​​ ផលិតកម្មថោន​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ GRAMMY​​​​​​​​​​​​​​​​​​​​​​​ ផលិតកម្មទាំង២​​​​​​​​​​​​​​​​​​​​​​​ ក៏បានបង្កើត​​​​​​​​​​​​​​​​​​​​​​​ YouTube​​​​​​​​​​​​​​​​​​​​​​​ ថ្មីមួយឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​ «TOWN​​​​​​​​​​​​​​​​​​​​​​​ x​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ GRAMMY»​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបង្ហោះផ្សព្វផ្សាយចម្រៀងទាំង២ផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ ផលិតកម្មធំទាំង២នឹងយក​​​​​​​​​​​​​​​​​​​​​​​ Channel​​​​​​​​​​​​​​​​​​​​​​​ មួយនេះសម្រាប់បង្ហោះស្នាដៃរួមគ្នាដែលខ្មែរអាចនឹងយកភ្លេងពីថៃមកច្រៀង​​​​​​​​​​​​​​​​​​​​​​​ ហើយផលិតកម្មថៃក៏អាចនឹងយកបទចម្រៀងខ្មែរទៅឱ្យតារាចម្រៀងក្នុងផលិតក្មងខ្លួនច្រៀងដូចគ្នា​​​​​​​​​​​​​​​​​​​​​​​ ដែលនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់នាពេលខាងមុខ។ គួរឱ្យដឹងផងដែរថា​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងនៃការផលិតរួមគ្នារបស់ផលិតកម្មថោន​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ GRAMMY​​​​​​​​​​​​​​​​​​​​​​​ ជាលើកដំបូង​​​​​​​​​​​​​​​​​​​​​​​ នៃបទចម្រៀងមួយបទមានចំណងជើងថា​​​​​​​​​​​​​​​​​​​​​​​ ជំនូន​​​​​​​​​​​​​​​​​​​​​​​ ដែលច្រៀងដោយកញ្ញា​​​​​​​​​​​​​​​​​​​​​​​ ស៊ីរីកា​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ ប៊ីអូប៊ី​​​​​​​​​​​​​​​​​​​​​​​ ដោយបទនេះ​​​​​​​​​​​​​​​​​​​​​​​ ក៏បានចេញជា​​​​​​​​​​​​​​​​​​​​​​​ Version​​​​​​​​​​​​​​​​​​​​​​​ ថៃក្នុងផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ GRAMMY​​​​​​​​​​​​​​​​​​​​​​​ ផងដែរកាលពីខែមករា​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​ ២០២០​​​​​​​​​​​​​​​​​​​​​​​ មានចំណងជើងថា​​​​​​​​​​​​​​​​​​​​​​​ วรรณคดีสีชมพู​​​​​​​​​​​​​​​​​​​​​​​ -​​​​​​​​​​​​​​​​​​​​​​​ เปาวลี​​​​​​​​​​​​​​​​​​​​​​​ Feat.​​​​​​​​​​​​​​​​​​​​​​​ MAIYARAP​​​​​​​​​​​​​​​​​​​​​​​ ៕

Loading...

Loading...