kalib9

រៀបការនៅវ័យណាក៏បែកគ្នាដែរ ឱ្យតែមិនចេះថែរក្សា និងមិនខ្លាចបាត់បង់គ្នា

អ្នកខ្លះនិយាយថា​​​​​​​​​​​​​​​​​​​​​​​ ចាំអាយុច្រើនសិនចាំការ​​​​​​​​​​​​​​​​​​​​​​​ ឱ្យខ្លួនឯងចេះគិតបានច្រើន​​​​​​​​​​​​​​​​​​​​​​​ តែកុំភ្លេចថាសម័យនេះ​​​​​​​​​​​​​​​​​​​​​​​ ក្មេងៗខ្លះ​​​​​​​​​​​​​​​​​​​​​​​ ចេះគិតគូរ​​​​​​​​​​​​​​​​​​​​​​​ ចេះចង់មានចង់បាន​​​​​​​​​​​​​​​​​​​​​​​ ជាងមនុស្សចាស់មួយចំនួនផង។

អ្នកខ្លះនិយាយថា​​​​​​​​​​​​​​​​​​​​​​​ ចាំមើលចិត្តថ្លើមគ្នាឱ្យយូរបន្តិចសិន​​​​​​​​​​​​​​​​​​​​​​​ ចាំមើល​​​​​​​​​​​​​​​​​​​​​​​ ៤​​​​​​​​​​​​​​​​​​​​​​​ ឬ៥ឆ្នាំទៀតចាំការ​​​​​​​​​​​​​​​​​​​​​​​ តែដល់ពេលមើលចិត្តថ្លើមគ្នារួចច្បាស់ហើយ​​​​​​​​​​​​​​​​​​​​​​​ សម្រេចចិត្តការ​​​​​​​​​​​​​​​​​​​​​​​ ការរួចបែរជាលែងលះគ្នា​​​​​​​​​​​​​​​​​​​​​​​ ព្រោះស្គាល់ចិត្តថ្លើមគ្នាខុស​​​​​​​​​​​​​​​​​​​​​​​ ព្រោះមិនចេះរស់នៅឱ្យចុះសម្រុង​​​​​​​​​​​​​​​​​​​​​​​ ស្គាល់តែចិត្តថ្លើម​​​​​​​​​​​​​​​​​​​​​​​ តេមិនចេះយល់ចិត្តគ្នាផង។

Loading...

អ្នកខ្លះមើលស្រាលក្មេងៗ​​​​​​​​​​​​​​​​​​​​​​​ គិតថាគេរៀបការក្មេងពេក​​​​​​​​​​​​​​​​​​​​​​​ អាយុទើបម្ភៃជាងបន្តិចសោះ​​​​​​​​​​​​​​​​​​​​​​​ ប្រញាប់ការហើយ​​​​​​​​​​​​​​​​​​​​​​​ តែកុំភ្លេចថា​​​​​​​​​​​​​​​​​​​​​​​ សម័យឥឡូវក្មេងៗចេះធ្វើការ​​​​​​​​​​​​​​​​​​​​​​​ រកលុយតាំងពីអាយុ​​​​​​​​​​​​​​​​​​​​​​​ ១៧​​​​​​​​​​​​​​​​​​​​​​​ -​​​​​​​​​​​​​​​​​​​​​​​ ១៨ឆ្នាំមកម្ល៉េះ​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ​​​​​​​​​​​​​​​​​​​​​​​ ចំណេះដែលអាចរកលុយបានដោយខ្លួនឯង​​​​​​​​​​​​​​​​​​​​​​​ គេប្រាកដជាចេះទុកដាក់ទ្រព្យសម្បត្តិ​​​​​​​​​​​​​​​​​​​​​​​ និងមនុស្សក្បែរខ្លួនបានដូចគ្នាហើយ។

Loading...