kalib9

ស្លឹកឈើបញ្ជាក់ ពីអត្តចរិតរបស់អ្នកនៅក្នុងទំនាក់ទំនង!

តើអ្នកចូលចិត្តស្លឹកឈើមួយណាជាងគេ?​​​​​​​​​​​​​​​​​​​​​​​ ស្លឹកឈើដែលអ្នកបានជ្រើសរើស​​​​​​​​​​​​​​​​​​​​​​​ វានឹងបង្ហាញអំពីអ្នកចំពោះទំនាក់ទំនង។

1.​​​​​​​​​​​​​​​​​​​​​​​ ស្លឹកឈើទី​​​​​​​​​​​​​​​​​​​​​​​ 1

ប្រសិនបើអ្នកជ្រើសរើសយកស្លឹកឈើទី១នេះវានឹងបង្ហាញថា​​​​​​​​​​​​​​​​​​​​​​​ អ្នកគឺជាមនុស្សដែលមានគោលដៅខ្ពស់។​​​​​​​​​​​​​​​​​​​​​​​ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍​​​​​​​​​​​​​​​​​​​​​​​ អ្នកច្បាស់ជាទទួលស្គាល់ថាអ្នកត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតទំនាក់ទំនងល្អ​​​​​​​​​​​​​​​​​​​​​​​ ហើយក៏ត្រៀមខ្លួនបង្កើនភាពអត់ធន់ខ្ពស់ដែរ។

អ្នកដឹងពីរបៀបស្រឡាញ់អារម្មណ៍របស់អ្នក​​​​​​​​​​​​​​​​​​​​​​​ សេចក្ដីស្រឡាញ់របស់អ្នកមិនត្រូវបានចោទសួរទេ។​​​​​​​​​​​​​​​​​​​​​​​ អ្នកត្រូវបានគេពិពណ៌នាថា​​​​​​​​​​​​​​​​​​​​​​​ ជាដៃគូស្មោះត្រង់ណាស់ដែលមានន័យថា​​​​​​​​​​​​​​​​​​​​​​​ អ្នកនឹងមិនបោកប្រាស់មនុស្សជាទីស្រឡាញ់របស់អ្នក​​​​​​​​​​​​​​​​​​​​​​​ ហើយអ្នកនឹងមិនប្រថុយទំនាក់ទំនងរបស់អ្នករយៈពេលមួយនាទី​​​​​​​​​​​​​​​​​​​​​​​ ដើម្បីតែធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្តនោហឡើយ។

2.​​​​​​​​​​​​​​​​​​​​​​​ ស្លឹកឈើទី​​​​​​​​​​​​​​​​​​​​​​​ 2

ការជ្រើសរើសស្លឹកឈើទី២នេះមានន័យថា​​​​​​​​​​​​​​​​​​​​​​​ អ្នកស្រឡាញ់សេរីភាពរបស់អ្នក។​​​​​​​​​​​​​​​​​​​​​​​ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍​​​​​​​​​​​​​​​​​​​​​​​ អ្នកមិនបង្ហាញអារម្មណ៍ពិតរបស់អ្នកយូរទេ​​​​​​​​​​​​​​​​​​​​​​​ ព្រោះអ្នកខ្លាចមិនហ៊ានចូលក្នុងអ្វីមួយឱ្យចាក់ជ្រៅពេក។

អ្នកចូលចិត្តពិសោធន៍​​​​​​​​​​​​​​​​​​​​​​​ នេះជាមូលហេតុដែលអ្នកត្រូវបានគេចាត់ទុកថា​​​​​​​​​​​​​​​​​​​​​​​ ជាមនុស្សសាវា​​​​​​​​​​​​​​​​​​​​​​​ ចាប់ផ្ដើមស្នេហាជាមួយនឹងតែអារម្មណ៍ត្រូវការមួយឆាវ។

3.​​​​​​​​​​​​​​​​​​​​​​​ ស្លឹកឈើទី​​​​​​​​​​​​​​​​​​​​​​​ 3

Loading...

ការជ្រើសរើសស្លឹកទី៣នេះមានន័យថា​​​​​​​​​​​​​​​​​​​​​​​ អ្នកប្តេជ្ញាចិត្តនឹងមនុស្សម្នាក់ទៀត​​​​​​​​​​​​​​​​​​​​​​​ ទោះបីវាមិនល្អសម្រាប់អ្នកក៏ដោយ។

ទោះយ៉ាងណា​​​​​​​​​​​​​​​​​​​​​​​ ដៃគូម្ខាងទៀតរបស់អ្នកនឹងរីករាយក្នុងការកសាងទំនាក់ទំនងជាមួយអ្នក​​​​​​​​​​​​​​​​​​​​​​​ ពីព្រោះអ្នកគឺជាមនុស្សដែល“​​​​​​​​​​​​​​​​​​​​​​​ ចេះបត់បែន”​​​​​​​​​​​​​​​​​​​​​​​ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌផ្សេងៗ។​​​​​​​​​​​​​​​​​​​​​​​ ទោះយ៉ាងណាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​ វាត្រូវបានណែនាំឱ្យអ្នកថែរក្សាខ្លួនឯងខ្លះផង

4.​​​​​​​​​​​​​​​​​​​​​​​ ស្លឹកឈើទី​​​​​​​​​​​​​​​​​​​​​​​ 4

ស្លឹកឈើចុងក្រោយនេះបង្ហាញថា​​​​​​​​​​​​​​​​​​​​​​​ អ្នកមានសុទិដ្ឋិនិយម​​​​​​​​​​​​​​​​​​​​​​​ និងរ៉ូមែនទិក។​​​​​​​​​​​​​​​​​​​​​​​ អ្នកស្រឡាញ់នៅពេលទំនាក់ទំនងរបស់អ្នក​​​​​​​​​​​​​​​​​​​​​​​ គឺបរិសុទ្ធ​​​​​​​​​​​​​​​​​​​​​​​ និងពិតប្រាកដ។​​​​​​​​​​​​​​​​​​​​​​​ អ្នកបង្កើតផែនការដ៏អស្ចារ្យ​​​​​​​​​​​​​​​​​​​​​​​ ហើយរីករាយនឹងការរវើរវាយចំពោះស្នេហារបស់អ្នក។

អ្នកធ្វើអ្វីក៏ដោយ​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឱ្យដៃគូម្ខាងទៀតរបស់អ្នកសប្បាយចិត្ត​​​​​​​​​​​​​​​​​​​​​​​ វាមិនធម្មតាទេនៅក្នុងពិភពលោកសព្វថ្ងៃនេះ៕

ប្រភព​​​​​​​​​​​​​​​​​​​​​​​ ៖​​​​​​​​​​​​​​​​​​​​​​​ Namastest​​​​​​​​​​​​​​​​​​​​​​​ /​​​​​​​​​​​​​​​​​​​​​​​ ប្រែសម្រួល​​​​​​​​​​​​​​​​​​​​​​​ ៖​​​​​​​​​​​​​​​​​​​​​​​ ភី​​​​​​​​​​​​​​​​​​​​​​​ អេក​​​​​​​​​​​​​​​​​​​​​​​ (ក្នុងស្រុក)

ផ្តល់សិទ្ធដោយ ៖ ក្នុងស្រុក

Loading...