kalib9

បុគ្គលិកហាង Pedro ឆ្លងជំងឺកូវី ដ១៩ កើនដល់០៧នាក់ហើយ និងល្ងាចនេះ ក៏រកឃើញអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវី ដ១៩

យោងតាម ទំព័រហ្វេសបុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង​ ៥:៣០​ល្ងា​ច​ ថ្ងៃទី​៤​ ធ្នូ​ ២០២០​ យេីងរកឃេីញបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro នៅផ្លូវព្រះសីហនុ​ រាជធានីភ្នំពេញ​ កើនដល់៧នាក់ ខណៈថ្ងៃនេះ​ យេីងក៏រកឃេីញអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩​ ក្រោយធ្វេីតេស្តលេីកទីពីរ​ ថ្ងៃទី១៣​ នៃចត្តាឡីស័ក​ ។

អ្នករស់នៅភ្នំពេញទាំងអស់សូមពាក់ម៉ាស់គ្រប់ៗគ្នាពេលចេញក្រៅផ្ទះ​ និង ហាមចេញក្រៅបេីមិនមានការងារចាំបាច់​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Loading...

Loading...