kalib9

បង្ហាញអត្តសញ្ញាណបុគ្គលិក Pedro ទាំង ៦ នាក់ឆ្លងកូវីដ ១៩ គឺរស់នៅខណ្ឌទាំងនេះ ក្នុងភ្នំពេញ

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ នេះ បានបង្ហាញដឹងពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាជាថ្មី ដោយពេលនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន ១០ ករណីទៀត ដែលក្នុងនេះ ៦ ករណី ក្រសួងបានប្រកាសកាលពីល្ងាចមិញថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ហើយ គឺជាបុគ្គលិកបម្រើការនៅហាង Pedro ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍ ២៨ វិច្ឆកា នៅរាជធានីភ្នំពេញ និង ៤ ករណីទៀត គឺជាករណីអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះឡើយ ។

ចំពោះបុគ្គលិកហាង Pedro ទាំង ៦ នាក់ដែលក្រសួងបានប្រកាសកាលពីល្ងាចមិញនោះមាន ៖ ១-ឈ្មោះ MUY SOPHEAVY ភេទស្រី អាយុ ២២ ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ YEAK CHANTHA ភេទស្រី អាយុ ២៨ ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវ ៦៣៨ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ CHEAK CHANRATH ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៤-ឈ្មោះ PHO DOLLA ភេទស្រី អាយុ ២៤ ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ៥-ឈ្មោះ KHAN VEHA ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៦-ឈ្មោះ KOUCH DAVIN ភេទស្រី អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ អី៥៣ ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បញ្ជាក់អ្នកទាំង ៦ ខាងលើនេះ សុទ្ធតែធ្លាប់បានប៉ះជាមួយឈ្មោះ ឡាយ សេងលីម អាយុ ២៣ ដែលរកឃើញកូវីដ ១៩ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ដែលស្ត្រីខ្មែររូបនេះធ្លាប់បានទៅហាង Pedro ផ្លូវព្រះសីហនុ ។ បច្ចុប្បន្ននេះ បុគ្គលិកហាង Pedro ទាំង ៦ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតហើយ ។ បើគិតត្រឹមព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ នេះ ស្ថានភាពអ្នកជំងឺកូវីដ ១៩ នៅកម្ពុជាមាន ៖ – អ្នកឆ្លងសរុបទូទាំងប្រទេសមានចំនួន ៣៤៥ នាក់ ក្នុងនេះមានអ្នកឆ្លងក្នុងសហគមន៍ចំនួន ២៩ នាក់ – អ្នកជាសះស្បើយមានចំនួន ៣០៥ នាក់ – អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤០ នាក់ – គ្មានករណីស្លាប់ឡើយ ។ សូមអានព័ត៌មានសលម្អិត ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ខាងក្រោមនេះ ៖

Loading...

Loading...