កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសរត់កង់៣ម្នាក់ខកខានមិនបានទៅចូលរួមពិធីមង្គលការមិត្តភក្តិ ស្រាប់តែត្រូវបានសាម៉ីដើមការឆាតមកទារលុយចំណងដៃ
ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុននេះបន្តិច តាមរយៈការបង្ហោះសារនៅលើគណនីហ្វេសបុកដែលមានឈ្មោះថា Chiva Vann Vorawatt។
យោងតាមគណនីហ្វេសបុកខាងលើបានបង្ហោះខ្លឹមសារថា៖ «ពីខ្ញុំអ្នក់រត់ ផាសអាប់ ក្រីក្រ🥺 ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង
កុំអោយជួបប្រទះដូចខ្ញុំ: ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ នឹងលើកលែង
ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។
ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017 របស់គាត់ទាំងពីរនាក់ 30$
ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។
ខ្ញុំបានសន្សំលុយពីការសង្ងំរត់ PassApp មក 3-4ថ្ងៃមកនេះ មិនទាន់គ្រប់ 40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ19 តែទោះជាយ៉ាងណាក៏ខ្ញុំរកគេអោយគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំអោយជាតិក្រោយជួបគ្នាទៀត។
សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ
អ្នកខ្លះគាត់អាចមានទុក្ខធុរៈ រឺថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យអោយពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ញើញគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ សូមជួយពិចារណាតាមការគួរ ។