ភ្នំពេញ: មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលស្ត្រីបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ សមត្ថកិច្ចឃាត់ខ្លួនករណីរំ លោ ភលើទំនុកចិត្ត
ដោយបានយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ ដែលការឃាត់ខ្លួនស្ត្រីនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០
នៅចំណុចក្នុងក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវលេខ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំ លោ ភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ។
ជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។
ចំណែកជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអុីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។
ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុនអ៊ីងជូហ្គោណា (ផ្សារម៉ាក្រូចំនួន ៩.២១៤,៨៧ដុល្លារ) គ្មានការអនុញ្ញាតទើបគាត់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ៕