ជំនាញផាត់មុខសម័យនេះ ពិតជាអាចរកលុយបានច្រើន ប្រសិនបើអ្នកចេះដោយជំនាញ ច្បាស់លាស់ពិតប្រាកដ។ ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ មានក្មេងស្រីជនជាតិថៃម្នាក់
អាចរកចំណូលច្រើនមិនគួរឲ្យជឿ រហូតមហាជនមានការកោតសរសើរពីនាងផងដែរ។ ក្មេងស្រីម្នាក់នោះមានឈ្មោះ Natthanan មានអាយុ១២ឆ្នាំ គឺជាអ្នកមានសមត្ថភាពខាងផាត់មុខ អាចមានលុយទិញរថយន្តម៉ាក
BMW 5 Series ដោយខ្លួនឯង ដែលក្មេងដ៏ទៃអាយុប្រហែលនាង ឫអាយុលើសនាងមួយចំនួន មិនអាចធ្វើបានឡើយ។ បើយោងតាមម្ដាយរបស់ក្មេងស្រីនេះ បានបញ្ចាក់ឲ្យដឹងថា កូនស្រីរបស់គាត់ចូលចិត្តការតុបតែង
ខ្លួនតាំងពីអាយុ៣ឆ្នាំមកម៉េ្លះ មកដល់ពេល៥ឆ្នាំនាងក៏ចាប់ផ្តើមរៀនតុបតែងមុខដោយខ្លួនឯង រួមជាមួយនឹងការថតជាមួយនឹងវីដេអូរបស់ខ្លួនឯងទុកថែមទៀតផង រហូតមានអ្នកចូលមើលរាប់លាននាក់ឯណោះ។
ក្រោយពេលល្បីល្បាញដោយសារការចែករំលែកវីដេអូរបស់ក្មេងតូចនេះ ត្រូវបានសាលារៀនផ្នែកបច្ចេកទេសផាត់មុខ យកទៅបណ្ដុះបណ្ដាលឲ្យកាន់តែ Make Up ប្រសើរឡើង ហើយថ្មីៗនេះនាងត្រូវបានផាត់មុខតារាបង្ហាញម៉ូដក្នុងកម្មវិធី London Fashion Week 2018 នេះទៀតផង៕ សូមមើលរូបភាពខាងក្រោម៖