kalib9

អាណិតណាស់! មកមើលទិដ្ឋភាពបុណ្យស ពរបស់មន្ត្រីនគរ ដែលគេផ្តា ច់ជី វិ តយប់មិញ អ្នកស្គាល់លោក បានត្រឹមខមិនយ៉ាងកំសត់ថា….

ដូចប្រិយមិត្តបានជ្រាបហើយថា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានករណីមន្ត្រីនគរបាលព្រហ្មទ ណ្ឌកំរិតស្រាលម្នាក់ បានបា ត់ប ង់ជីវិ តភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបា ញ់៩គ្រា ប់ត្រូវក្បា ល និងត្រូវខ្លួន ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា: មុនកើតហេតុ គេបានឃើញជនបង្កដែលជាខ្មា ន់កាំភ្លើ ង បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរ ងគ្រោះបណ្តាលឲ្យបែ កស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំង

ពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័ យបាន ដើរទៅឡានទា ញកាំភ្លើ ងយកមកបា ញ់ជ នរ ងគ្រោះ តែម្តងដោយត្រូវចំក្បា ល និងដ ងខ្លួនបណ្តាលឲ្យបា ត់ប ង់ជីវិ តនៅកន្លែង។

មកដល់ពេលនេះ គឺខាងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តរបស់ជនដៃដ ល់ហើយ ដោយជននេះ និងបក្សពួកបានយកទៅប្លុងចោលនៅគៀនផ្ទះរបស់ប្រជាពលរដ្ឋ ដែលជ នសង្ស័ យដោះផ្លាកលេខចេញដើម្បីបំបាត់ភស្តុតាង កន្លែងដែលជនសង្ស័យយកឡានទៅប្លុងចោលស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភំ្នពេញ។

សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់ប ង់ជីវិ តឈ្មោះ រ៉េត ស៊ីណាត មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាថៅកែហាងបាយនៅមុខក្រសួងទេសចរណ៍ហៅ ញក់ ហើយជនបង្ក បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្ទាប់ពីបាញ់ហើយ ដោយបន្សល់ទុកតែសំបកគ្រា ប់ចំនួន៩គ្រាប់ នៅកន្លែងកើតហេតុ។

ខណៈដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវចាប់ជនបង្ក ខាងគ្រួសាររបស់ជនរងគ្រោះកំពុងធ្វើបុណ្យដល់ លោក រ៉េត ស៊ីណាត នៅឯគេហដ្ឋាន ហើយអ្វីដែលគួរស្រណោះនោះគឺអ្នកស្គាល់លោកជាច្រើនបានបង្ហោះសាររំលែកទុក្ខ និងចែករំលែកនៅអនុស្សាវរីយ៌នាៗកន្លងមកជាមួយលោក

ផងដែរ ដោយម្នាក់ៗប្រើពាក្យថា "មិននឹកស្មានដល់" ថាមានរឿងបែបនេះលើលោក រ៉េត ស៊ីណាត ឡើយ៕ សូមមើលការរំលែកទុក្ខ និងការសោកស្តាយខាងក្រោមនេះ:

Loading...

Loading...