ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើន បានស្គាល់យ៉ាងច្បាស់ គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ ដោយកន្លងមកនេះអ្នកទាំងពីរតែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជួយទៅដល់សង្គម និងប្រជាពលរដ្ឋខ្មែរ ដែលជួបប្រទះក្នុងជីវភាពខ្វះខាតមួយចំនួនតាមគ្រប់រូបភាព។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រីអូន និងស្វាមីទើបតែបាន ចូលរួមជាមួយរាជរដ្ឋាភិបាលឧបត្ថម្ភជំនួយការទិញវ៉ាក់សាំងកូវិដ ១៩ នូវទឹកប្រាក់ចំនួន ៦០០លានរៀល គាំទ្រវិស័យកីឡាគុនល្បុក្កតោ ជាងមួយម៉ឺនដុល្លារ ជំនួយកសាងផ្លូវនៅខេត្តកណ្តាល នូវទឹកប្រាក់ ២.៥០០ដុល្លារ ផ្តល់ជាជំនួយទៅកាន់លោកយាយដែលមានជីវភាពលំបាកនៅឯខេត្ត កំពត និងការទទួលតារាសម្តែងជើងចាស់៤រូប
ធ្វើជាម្តាយធម៌ហើយក្នុងនោះទៀត អ្នកនាង ស្រីអូន ទើបតែទិញកាដូឆ្នាំថ្មីជូនអ្នកមានគុណខ្លួនផងដែរ។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ នៅក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ៣ឆ្នាំ អ្នកនាង ស្រីអូន និងស្វាមី បានសម្រេចចិត្តផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៤០០លានរៀល ស្មើនឹងប្រមាណ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនទៅកាកបាកក្រហមកម្ពុជា
ដើម្បីទុកជាជំនួយសម្រាប់ជួយទៅដល់អ្នកដែលកំពុង ជួបការលំបាក។ ទង្វើនេះ បានស្តែងឲ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកនាង ស្រីអូន និងស្វាមី ដែលតែងយកចិត្តទុកដាក់ជួយសង្គមជាតិ ធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង។
សូមជម្រាបផងដែរថា សកម្មភាពសប្បុរសធម៌បែបនេះ មិនមែនជាលើកទីមួយនោះទេ ដែលអ្នកនាង ស្រីអូន និងស្វាមីបានធ្វើនោះដោយនៅមានការងារសប្បុរសធម៌ជួយសង្គមក៏ដូចជាប្រជាពលរដ្ឋទូទៅជារឿយទៀតឲ្យតែមានអ្នកត្រូវការជំនួយ ឬមានជីវភាពក្រលំបាក អ្នកនាង ស្រីអូន និងស្វាមី តែងមានទឹកចិត្ត សន្តោសមេត្តាជួយទៅតាមលទ្ធភាពដែលខ្លួន និងគ្រួសារមានហើយធ្វើទៅបាន។