kalib9

សូមអបអរសាទរ ! ទីបំផុត សម្តេចតេជោ ហ៊ុន សែន ទទួលបានចៅស្រីម្នាក់ទៀត ពិសេសសម្តេចតេជោ បានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយថា “កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំ និងភរិយា ទទួលបានចៅស្រីលើកដំបូង, ពេលនេះ ខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថា…”

នៅមុននេះបន្តិច​ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំណឹងដ៏រីករាយមួយក្នុងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ដោយទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ ។

ក្នុងនោះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ថ្ងៃទី៣ មករា ២០២១ នេះខ្ញុំ និងភរិយា ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ និងអាចជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ។

កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំ និងភរិយា ទទួលបានចៅស្រីលើកដំបូង។​ ពេលនេះខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបាន ចៅម្នាក់។​ មកដល់ពេលនេះខ្ញុំមានចៅប្រុស១២នាក់​ និងចៅស្រី១០នាក់។

Loading...

ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី​ និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង១២នាក់ បង្កើតបានយ៉ាងងាយ។​

នៅមានទៀត​ ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យ របស់ចៅៗខ្ញុំ មួយវង់ទៀត ព្រោះពេលនេះចៅប្រុស ចៅស្រីចេះ លេងភ្លេង និងច្រៀងបានខ្លះហើយ។

សម័យកូវីដ១៩​ ខ្ញុំទទួលបានចៅស្រី២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ​ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Loading...