kalib9

ស្អាតហើយ ចិត្តល្អទៀត ! ទីបំផុត ផ្ទះឈើមួយខ្នង ដែលថៅកែហាងពេជ្រ សន្យាសង់ជូន គ្រូបង្រៀននោះបានធ្វើរួចហើយ, លោកស្រី ថែមទំាងបានជួបរឿងប្លែកភ្នែកទៀត គឺ នៅទីនេះ …(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី ថានឹងសង់ផ្ទះឈើមួយខ្នងជូន គ្រូបង្រៀនម្នាក់។ កាលនោះ ថៅកែហាងពេជ្រ រូបនេះ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ផងដែរថា ៖

“នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់ គ្រូស្នាក់នៅ ពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ ។

ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ។

អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារៈ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្ត

Loading...

ទុកដាក់ លើការសិក្សារបស់ក្មេងៗ ព្រោះអនាគត ពួកគេនឹងក្លាយជាទំពាំងសុ្នងឬស្សី។ អ្វីដែលនាងខ្ញុំ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ”។

នៅទីបំផុតផ្ទះឈើមួយខ្នងនេះ បានសង់រួចហើយ ហើយថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ នេះដែរ លោកស្រី និងស្វាមី បានទៅសម្ពោធហើយ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ៖

“ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បានមកសម្ពោធផ្ទះគ្រូមួយខ្នង នៅខាងភ្នំពីរ ខេត្តក្រចេះ មានផ្ទះ ទើបគ្រូៗអាចនៅបង្រៀនបាន ព្រោះនៅដាច់ស្រយាលពេក ឃើញហើយអាណិត ទើបនាងខ្ញុំជួយឧបត្ថម្ភការសាងសង់នេះ។ នៅទីនេះ ភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច ប្លែកភ្នែកណាស់។ សង្ឃឹមថា ការជួយបន្តិចបន្តួចនេះ អាចចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា។ នាងខ្ញុំ ក៏បានជូនថវិកា សិស្សម្នាក់ ៥ម៉ឺនរៀល ទុកទិញសម្ភារៈសិក្សាផងដែរ ខំរៀនណា ក្មួយៗ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ៖

Loading...