kalib9

អីយ៉ា!! ស្ងាត់ៗ ភរិយា នី រតនា លួចធ្វើកម្មវិធីខួបកំណើត ឲ្យស្វាមី យ៉ាងសាមញ្ញ តែមើលទៅសប្បាយនិងកក់ក្តៅណាស់ពិសេសចិញ្ចៀនមួយវង់នេះស្អាតកប់ហ្មងមានតម្លៃរហូតដល់ទៅ..

លោក នី រតនា គឺជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស។ តារាសម្លេងផ្អែមស្រទន់រូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ហ្វេនៗរបស់ខ្លួន។

លោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ហើយបច្ចុប្បន្ន នី រតនា កំពុងសាងសុភមង្គលជាមួយភរិយា​ និងកូនស្រីសំណព្វចិត្តម្នាក់ទៀត ឈ្មោះ នីវណ្ណ មែលឡានីយ៉ាងមានក្តីសុខ។

ចំណែកកាលពី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះចំថ្ងៃខួបកំណើតភរិយាជាទីស្រឡាញ់របស់លោក។ នី រតនា បានយកកាដូនិងនំខេកមក Surprise ភរិយាខណៈពេលកំពុងតែ Live លក់ផលិតផលដល់ថ្នាក់ធ្វើឲ្យភរិយាលោក រំភើបឡើងស្រក់ទឹកភ្នែក។

លុះមកដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺដល់ខួបកំណើតរបស់លោកវិញម្តង។ រំភើបចិត្តរឿងទំាងនេះពេក លោកទំលាយអារម្មណ៍ក្នុងចិត្តថា “អរគុណ ប្រពន្ធសម្លាញ់ សម្រាប់គ្រប់យ៉ាង Sovannpheakna Heng ជាពិសេសអរគុណ ប៉ាម៉ាក់ ទាំងសងខាង និងអរគុណ បងប្អូន ដែលគាំទ្រ រូបខ្ញុំទាំងអស់គ្នា ដែលបានជូនពរដល់ខ្ញុំ ក្នុងថ្ងៃខួបកំណើត”។

ក្នុងនោះផងដែរ គ្រប់គ្នាក៏បានចាប់អារម្មណ៍ខ្លាំងទៅលើ ចិញ្ចៀនមួយវង់យ៉ាងស្រស់ស្អាត ប្រហែលជាភរិយា ទិញជូនលោកហើយ មើលទៅ ដែលមានតម្លៃរហូតដល់ទៅ 5450$ ឯណោះ។

Loading...

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃពិធីខួបកំណើត នី រតនា ខាងក្រោមនេះ ៖

Loading...