kalib9

នៅសុខៗ! ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា កាត់សក់ពាក់កណ្តាលក្រោយព្រលែងអណ្តើកនឹងត្រីហើយបន់ស្រន់បែបនេះថា..

មហាជនភាគច្រើនពិតជាបានជ្រាបរួចមកហើយថាកាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះគេឃើញលោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជាភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនក្តែងៗថារូបគាត់និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

លោកជំទាវបានភ្ជាប់សារខ្លីមួយថា “សូមពូមីង បងប្អូន ទាំងអស់គ្នាជួយទទួលដឹងលឺចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំតទៀតទេសូមអរគុណ13.12.2020 Deth Malina”។

ក្រោយៗមកឧកញ៉ា ឌួង ឆាយ ក៏មិនបាននិយាយអ្វីទំាងអស់ពីបញ្ហានេះព្រមទំាងបានធ្វើជាប៉ាៗដ៏ល្អមកលេងកូនៗទំាង៣របស់ខ្លួនប្រកបដោយក្តីនឹករលឹក និងស្រឡាញ់គ្រប់ៗគ្នា មើលហើយពិតជារំភើបជំនួស។

ចំណែកនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា បានព្រលែងអណ្តើក និង ត្រី ព្រមទំាងបានកាត់សក់ពាក់កណ្តាល ព្រមទំាងប្រាប់ឲ្យដឹងយ៉ាងច្បាស់នូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ថា ៖

“3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និង ត្រី ដើម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃ កម្មពារទាំងឡាយ ដែលខ្ញុំជួបកន្លងមក អោយចប់ដោយសន្តិវិធី។

ចាប់ពីថ្ងៃស្អែកតទៅបើការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំមិនតបត និងអត់អោនរាល់គ្រប់ទង្វើរអាក្រក់ទាំងឡាយដែលកើតលើរូបខ្ញុំបើមិនចប់ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហើយ។

ធ្វើអាក្រក់បានអាក្រក់ខ្ញុំជឿជាក់ថាទេវតាមានព្រះនេត្រហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេបសូមបងប្អូនពូមីងឈប់បន្តនិយាយវ៉ៃប្រ​ហារផ្លូវចិត្តរូបខ្ញុំទៀត។ វីឌីអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ។

ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូនពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារអោយគេដឹងនោះទេ​ ប៉ុន្តែវាមានអាថ៌កំបាំងជ្រាលជ្រៅ នៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏គ្មានអ្នកណា ចង់បែកបាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល13 ឆ្នាំ នោះដែរ”៕

Loading...

Loading...