kalib9

ជួយស៊ែរបន្តម្នាក់មួយផង!! ឃើញវិដេអូ Tik Tok របស់ប្អូនប្រុសហើយ ខ្លោចផ្សារចិត្តណាស់ លោកស្រី ទ្រី ដាណា​ ប្រកាសភ្លែតថា “មានអ្នកណាស្គាល់ប្រាប់ផង”

លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុងវិស័យអនឡាញនិងជាម្ចាស់ហាងពេជ្រ ដ៏ធំមួយនៅខណ្ឌព្រែកព្នៅហើយថែមទាំងមានទឹកចិត្តល្អ ជួយដល់ជនទីទាល់ក្រនិងអ្នកខ្វះខាតជាច្រើននាពេលកន្លងបានធ្វើមហាជនជាច្រើនមានការស្ងប់ស្ងែងនិងគោរពស្រលាញ់លើលោកស្រី និងស្វាមីជាពន់ពេក។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះបន្ទាប់ពីបានឃើញក្មេងប្រុសម្នាក់គាត់ពរប្អូនដើរកាត់ភ្លៀង ទាំងទឹកភ្នែករហាមដើម្បីសុំលុយគេទុកទិញទឹកដោះគោឲ្យប្អូនបៅ នោះបណ្តាលឲ្យចិត្តលោកស្រីខ្លោចផ្សារយ៉ាងខ្លាំង ហើយក៏បានសួរទៅបងប្អូនគ្រប់មជ្ឈដ្ឋានបើបានស្គាល់ប្អូនប្រុសមេត្តាជួយផ្តល់ដំណឹងផង។ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីថា“មានអ្នកណាស្គាល់ប្រាប់ផង”។

Loading...

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neary Jet Thor គាត់បានបង្ហោះសារថា “អាណិតណាស់​ បីប្អូនទាំងភ្លៀងដេីម្បីរកទឹកដោះគោអោយប្អូនបៅទាំងមេឃកំពុងភ្លៀង​ ហេីយនៅមានប្អូនតូចៗផ្សេងទៀតនៅចាំឯផ្ទះ​ឪពុកក៏ពិការក្មួយៗនៅភូមិបឹងរ៉ៃ​ខាងត្បូង ឃុំក្រោលគោ​

ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ សូមបងប្អូនជួយគាត់ម្នាក់បន្តិចផងណា​ABA 000635152Nguon Raksmey”។ នេះបើយោងតាមការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះ។

Loading...