kalib9

ឆ្អែតបាយ! ល្បីគ្រូចេះ៧ភាសា, ខ្លំាងពេកដល់ថ្នាក់ សារពត៌មាន ថៃចុះអោយបែបនេះថា..

ប្រិយមិត្តពិតជាបានស្គាល់ លោកគ្រូដែរចេះ៧ភាសាល្បីលើបណ្តាញសង្គមនោះហើយដោយឡែកប៉ុន្មានថ្ងៃមកនេះ លោកគ្រូមានបារមីឥសីសំរឹទ្ធដែលមហាជនទូទៅច្រើនហៅថាគ្រូរ៉េបៗចេះសូត្រធម៌ ចិន កូរ៉េ ខ្មែរ ឡាវ ថៃ ជប៉ុន រូបនេះបានចាប់ផ្តើមលេច

មុខលេចមាត់លើបណ្តាញសង្គមជាថ្មីបន្ទាប់ពីផេកសិល្បករកម្ពុជារបស់លោក អ៊ឹម ជីវ៉ា បានទៅធ្វើការសម្ភាសជាថ្មីជាមួយនឹងលោក ។អ្នកលេងបណ្តាញសង្គមប្រាកដណាស់ថាបានស្គាល់រួចមកហើយពីបុរសម្នាក់ឈ្មោះ វ៉ាត វុធ ដែលអះអាងខ្លួនជាគ្រូមានបារមីឥសី

សំរឹទ្ធចូលសណ្ឋិត ចេះធម៌បុរាណជាច្រើនជាតិសាសន៍មាន ចិន កូរ៉េ ជប៉ុន ឡាវ ថៃ និង ខ្មែរ ជាដើម ។នៅក្នុងវីដេអូ លោកគ្រូបារមីឥសីសំរឹទ្ធ ដែលគេស្គាល់ឈ្មោះ វ៉ាត វុធ វ័យ ៤៤ ឆ្នាំ បានរៀបរាប់ឱ្យដឹងពីធម៌បាលីដែលខ្លួនបានចេះសូត្រនោះ ដោយសារ

មានបារមីលោកតា យូអឺមីង និង បារមីឥសីសំរឹទ្ធ ចូលសណ្ឋិត ។ ស្របគ្នានោះ វីដេអូដែលលោកគ្រូ វ៉ាត វុធ សូត្រធម៌ប្លែកៗនេះត្រូវបានល្បីល្បាញ និង មានការចែកចាយពេញបណ្តាញសង្គម ទាំងហ្វេសប៊ុក និង TikTok ។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ

Loading...

សកម្មភាពនៃការសូត្រធម៌រ៉េបចម្រុះជាតិសាសន៍របស់លោកគ្រូដែលអះអាងថាខ្លួនមានបារមីចូលសណ្ឋិតនោះ ថែមទាំងបានល្បីដល់សារព័ត៌មាន Kapook របស់ប្រទេសថៃចុះផ្សាយទៀតផង ដោយសារព័ត៌មាននោះបានចុះផ្សាយថា «មានឃ្លីបវីដេអូមួយ

ដែលផុសក្នុងបណ្ដាញសង្គម TikTok ដោយមានអ្នកលេងជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំង ដោយគ្រូបារមីស្នងរូបម្នាក់សូត្រមន្តគាថាដែលប្លែកខុសពីគាថានានា ក្នុងនោះការសូត្រនេះមានចង្វាក់សូត្រឡើងចុះគួរឱ្យចាប់អារម្មណ៍ រហូតនាំឱ្យអ្នកមួយចំនួនធំ

សង្ស័យថា ប្រសិនបើឱ្យលោកគ្រូបារមីម្នាក់នេះសូត្រឱ្យស្ដាប់ឡើងវិញ តើគាត់អាចសូត្របានដូចដើមដែរឬទេ?»«យ៉ាងណាក៏ដោយ លោកគ្រូបារមីក្នុងវីដេអូខាងលើនេះមិនមែនជាជនជាតិថៃទេ តែវាជាឃ្លីបចេញពីបរទេស ដោយមានភាសាផ្សេងៗគ្នា ដែលនាំឱ្យប្រជាជនថៃស្ដាប់ហើយប្លែកត្រចៀក ក៏ប៉ុន្តែសម្រាប់ក្នុងប្រទេសរបស់គាត់ គាថានេះជារឿងសាមញ្ញធម្មតាទេ សូមទស្សារូបភាពទំាងអស់គ្នា

Loading...