kalib9

ក្ដៅៗ! ម្ចាស់ពេទ្យឯកជនមួយរូបរងការចោទប្រកាន់បានប្រើប្រាស់ កាំភ្លើ ងវាយសន្តិសុខរងរបួសធ្ងន់

យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Sien San បានបង្ហោះសារនៅវេលារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១មុននេះបន្តិចដោយសំណូមពរដល់ថ្នាក់ដឹកនាំជួយមានវិធានការ លើម្ចាស់មន្ទីរពេទ្យមួយរូបដែលបានដក កាំភ្លើងខ្លីវាយក្បាលសន្តិសុខរបស់ខ្លួន ។

ផ្អែកតាមរូបភាពជាច្រើនសន្លឹកបានបង្ហាញថាទីតាំងកន្លែងកើតហេតុនោះនៅ មន្ទីរសំរាកព្យាបាលនិងសម្ពព សុខម៉េង ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានរូបភាពបុរសម្នាក់កាន់កាំភ្លើងខ្លីនិងរូបភាពបុរសម្នាក់បែកក្បាលដេកដួលនៅលើដីមុខទីតាំងខាងលើ ។

Loading...

ទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុ ដែលផ្ដើមឱ្យមានហេតុ បែបនេះនោះទេ ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ បានបង្ហោះនាថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ ដោយរៀបរាប់ថា៖

«សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការ ចំពោះករណី ហឹង្សា ដោយចេតនាមាន ស្ថានទម្ងន់-ទោស ដោយម្ចាស់មន្ទីពេទ្យ បានដក កាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង🙏» ។

Loading...