អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គឺសុទ្ធតែជាពិធីការិនីនិងពិធីករដ៏ល្បី មកទល់ពេលនេះដែលនៅតែទទួលបានការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព របស់អ្នកទំាងពីរដោយមិនប្រែប្រួល។
បច្ចុប្បន្ន សុជាតិ និង វិបុល កំពុងសាងក្តីសុខ និងកក់ក្តៅក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយតែងតែបង្ហាញសកម្មភាពផ្សេងៗមិនថានៅក្នុងផ្ទះឬកន្លែងកម្សាន្តផ្សេងឡើយ មើលទៅពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។
ចំណែនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះគេឃើញ គង់ សុជាតិ និង ជា វិបុល បានរៀបចំនំខេកមក Surprise កូនស្រីរបស់ខ្លួនជាពិសេសអមដោយ ការតុបតែងខ្លួនប្លែកមើលទៅស្អាតណាស់។
អ្នកនាង គង់ សុជាតិ បានភ្ជាប់សារខ្លីមួយ ដោយនិយាយបែបនេះ ថា “រីករាយខួបកំណើតកូនស្រីសម្លាញ់កាន់តែធំប្លែកហើយឆ្នាំនេះ ដូរីអើយចេះក៏ចេះខូចក៏ខូច ឆ្នាំថ្មីនឹងជូនពរកូនអោយមានសុខភាពល្អណាហើយកាន់តែឆ្លាត រៀនសូត្រអោយកាន់តែពូកែ ហើយត្រូវធ្វើជាមនុស្សល្អរបស់ម៉ាក់ និង ក្រុមគ្រួសាររបស់យើងរហូតទៅ Happy Birthday to you dear Kon Srey”។
ក្រោយឃើញបែបនេះប្រិយមិត្តទូទៅ បានចូល comment ថា ៖ Happy birthday ក្មួយស្រីឆ្លាត ជូនពរឲ្យក្មួយសុខភាពល្អស្រស់ស្អាតណាស់អូនរីករាយថ្ងៃកំណើតក្មួយសម្លាញ់ មើលទៅការតុបតែងខ្លួនស្រស់ស្អាតប្លែកណាស់ព្រមទំាងនៅមានពាក្យជូនពរ និងសរសើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។
តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនារូបភាពខាងក្រោមនេះ ៖