kalib9

ដូចការសង្ស័យមែន ! អ្នក​ប្ដឹ ង​តារាចម្រៀងអ្នក​នាង​ម៉េង កែវពេជ្ជតា ទាំង​ប៉ុន្មាន​ដក​ពាក្យ​បណ្ដឹង​គ្មាន​សល់ដោយសារតែ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាកាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះតារា​ចម្រៀង​ល្បីឈ្មោះ អ្នកនាង​ម៉េង​កែវពេជ្ជតា បានទទួល​រង​នូវ​បណ្ដឹង ពី​មនុស្ស​បីនាក់ ក្នុងនោះ​មាន​លោកជំទាវ ហ៊ុន ស៊ី​ណាត លោកជំទាវ ហង្ស បុរី និង​ប្រពន្ធក្រោយ​របស់​អតីត​ប្ដី​របស់ខ្លួន​ផងដែរ។ដោយឡែកក្រោយពី​រង​នូវ​បណ្ដឹង​ជាច្រើន​នោះគេ​មិនដឹងថា​ដំណើររឿង​ក្ដី​នោះប្រព្រឹត្តិ​ទៅ​បែប​ណា​នោះទេប៉ុន្តែ​នៅ​ក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ អ្នកនាង​ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ថា

រឿង​នោះ​ចប់សព្វគ្រប់​អស់ហើយគេ​ប្ដឹង​អ្នកស្រី​នោះ គ្រប់​បណ្ដឹង​ទាំងអស់ គេ​បាន​ដក​អស់ហើយដោយសារ​គ្មាន​ហេតុផល​អ្វីដែល​ប្ដឹង​ខ្លួន​នោះ​ទេ។ យ៉ាងណាមិញ អ្នកនាង​ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ទៀត​ថាតាម​ការប្ដឹង​គេ​ឲ្យ​ខ្លួន​សុំទោស គេ​ឲ្យ​ខ្លួន​បង់លុយបើសិនជា​ខ្លួន​ចាញ់​គេ​មែនខ្លួន​ត្រូវ​សុំទោស​គេ​ហើយលុយ​ក៏ត្រូវ​បង់​ឲ្យ​គេ​ដែរហើយ​

អ្នកនាង​លើក​ជា​សំណួរ​ទៅកាន់​អ្នក​សួរ​ថា ដែល​ឃើញ​ខ្លួន​សុំទោស​គេ​ជា​សាធារណៈ​នៅ នៅ​ទេ បើ​នៅទេ មានន័យថា បណ្ដឹង​នោះ មិន​អាច​ធ្វើ​អី​ខ្លួន​បាន​នោះ​ហើយ​។នៅពេល​គេ​សួរ​អ្នកនាង​ថា

ហេតុអ្វី​មិន​ផ្សព្វផ្សាយ​រឿងនេះ​នោះ អ្នកនាង​ម៉េង កែវពេជ្ជតា បាន​ឆ្លើយតប​ទៅ​គេ​ថាខ្លួន​មិន​ចង់​ឲ្យ​គ្នា​អ្នកប្ដឹង​យើង​គ្នា​អាម៉ាស់ព្រោះ​គ្នា​មក​ប្ដឹង​យើង គិត​ថា​នឹង​ទទួល​បាន​ជោគជ័យ​បែរជា​មិន​ជោគជ័យគាត់​បែរជា​អាម៉ាស់ខ្លួន​គ្រាន់តែ​ឲ្យ​គាត់​ដឹងចាំថ្ងៃក្រោយ​ឈប់​ប៉ះ​ខ្លួន​ទៀត។ ជាក់ស្តែងនៅក្នុង​ការ​ឡាយ​នោះដែរអ្នកនាង ​ក៏បាន​លើកឡើង​ពី​

Loading...

បុគ្គល​២ ៣​នាក់ ដែល​ខ្លួន​ប្ដឹង​វិញ​ផង​ដែរហើយ​ក្នុង​នោះ អ្នកនាង បាន​បង្ហាញ​អត្តសញ្ញាណ​បុរស​ម្នាក់​ប៉ុណ្ណោះ គឺជា​អ្នក​កាត់ត​ដំឡើង​យូ​ធូបឲ្យ​នាង​អូរស្មី​។ អ្នកនាង​ថា តាំងពី​ប្ដឹង​មកដល់ពេលនេះ

មាន​រយៈពេល​២​ខែ​មកហើយ ហើយ​តុលាការក៏បាន​កោះហៅ​ម្ដងជា​២​ដង​ដែរ តែ​គាត់​មិន​ចូលខ្លួន។ អ្នក​នាងបញ្ជាក់​ថា ដោយសារ​កូ​វីដខ្លួន​បាន​ឲ្យ​តុលាការ​បន្ធូរដៃ​សិន​។ ចំពោះ​បំណង​នៃ​ការ​ប្ដឹង​នេះ ខ្លួន​មិនមែន​ចង់បាន​លុយឬ​ចង់​ក្ដៅក្រហាយ​ជាមួយ​អ្នកណា​នោះ​ទេគ្រាន់តែ​ចង់បាន​ភាព​ស្អាតស្អំ​ប៉ុណ្ណោះនិង​ការពារ​កិត្តិយស​របស់​ខ្លួន

ដោយសារ​គាត់​ប្រើ​ពាក្យ​អសុរោះ​លើ​ខ្លួន​ជា​ស្ត្រី​។ មួយទៀតការ​ប្ដឹង​នេះ ចង់​ធ្វើ​ឲ្យ​ពិភព​សិល្បៈ​ទាំងមូល​មានការ​គោរព​គ្នាមិន​ចង់​ឲ្យ​ប្រើ​ចរិត​មើលងាយ​សិល្បករ​រៀមច្បង៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Loading...