kalib9

អានហើយ រំភើបតាម ! ដោយសារតែ ឧកញ៉ា ស្រី ចាន់ថន រវល់ចេញតាមខេត្ត ទើបធ្វើឲ្យ ពេជ្រ ថៃ មិនអាចជួបបានត្រឹមរៀបចំនំខួបថតផ្ញើនិងជូនពរពីចំងាយ នូវពាក្យដ៏មានន័យបែបនេះថា..

មហាជនទូទៅក៏ដូចជាទស្សនិកជនមិនតិចនាក់ទេពិតជាស្គាល់ច្បាស់ជាក់ជាមិនខានកុមារា ពេជ្រ ថៃ នោះដែលជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ ។

មកទល់ពេលនេះភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ពុកម៉ែបងប្អូនជាច្រើនហើយគេក៏បានឃើញ ពេជ្រ ថៃ តែងតែលេចមុខក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយ ។

ចំណែកនៅមុននេះបន្តិចនាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមួយសន្លឹក ដែល ពេជ្រ ថៃ បានរៀបចំនំខួបកំណើតនិងថតផ្ញើជូនលោក ។

ដោយក្តីរំភើបពេកលោក ឧកញ៉ា បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា “កូន ពេជ្រ ថៃ ថតផ្ញើនំខួបជូនប៉ានិងជូនពរប៉ាពីចំងាយដោយសារប៉ារវល់ចេញតាមខេត្ត អរគុណកូនពីចំងាយប៉ាជូនពរកូនអោយមានសុខភាពល្អជោគជ័យកិច្ចការងារនិងការរៀនសូត្រអោយបានពូកែ” ។

Loading...

ពេជ្រ ថៃ បានបង្ហោះសារពីចំងាយជូនពរ ឧកញ៉ា ស្រី ចាន់ថន ថា “Happy birthday to you លោកប៉ាកូនសូមជូនពរលោកប៉ាមានសុខភាពល្អអាយុវែង ឈ្នះអស់មារសត្រូវធ្វើដំណើរទៅណាមកណាមានសុខសុវត្ថិភាពគ្រប់ពេលវេលាព្រមទំាងម៉ាក់មីងនិងអូនទំាងអស់គ្នា” ។

ឃើញបែបនេះភ្លាមអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់ ពេជ្រ ថៃ ព្រមទំាងមានអ្នកខ្លះបានបង្ហោះសារជូនពរ ឧកញ៉ា ជាច្រើនទៀតផងដែរ ។

Loading...