kalib9

កំពុងពិបាកចិត្តផងឃើញនំខួបកំណើត សុភ័ក្រ្ត កុសុម៉ា ស្វាងចែសសូម្បីតែហ្វេនៗក៏ភ្ញាក់ដែរដល់ថ្នាក់ចូល comment ប្លែកៗ ថា..

ជឿជាក់ថាហ្វេនៗក៏ដូចជាប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានពិធិការិនីដ៏ពូកែវោហាស័ព្ទនិងល្បីឈ្មោះម្នាក់គឺកញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ។ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅសឹងតែមិនគួរឲ្យជឿនិងនឹកស្មានដល់ ហើយពិធីការិនីរូបនេះតែងតែលេចមុខក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយ ។

ក្រៅពីពូកែនិយាយចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ្ត កុសុម៉ា ពូកែសម្តែងលេងទឹកមុខទៀតផងតាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីពេលកន្លងទៅដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាពិតជាមិនអាចទប់សំណើចជាប់ឡើយ ។

ចំណែកកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះគេឃើញ កុសុម៉ា ត្រូវបានគេរៀបចំកម្មវិធីខួបកំណើតជូនមើលទៅពិតជាពោរពេញដោយក្តីសប្បាយយ៉ាងខ្លាំង ។

ពិសេស កុសុម៉ា ជូនពរខ្លួនឯងឡើងម៉ាអេមថា “រីករាយថ្ងៃកំណើតខ្លួនឯងជូនពរខ្លួនឯងសំណាងល្អញញឹមឲ្យបានច្រើនការងារល្អជាពិសេសមានសេចក្តីសុខក្នុងជីវិត និងឆាប់មានប្តី” ។

ក្រោយឃើញបែបនេះភ្លាមគ្រប់គ្នាភ្ញាក់ព្រឹតហើយចូលcomment ភ្លាមៗថា ៖ មិញ​sadពេលឃើញ​រូប​បងហើយ​សប្បាយ​ចិត្ត​ម្ល៉េះ​ទេអ្នក​រាំ​ក្បាល​ទូកចុម​ខ្លាំង​ជាង​យ័ន្ត​កាត់​ឆុង​ទៀត​រូប​នេះMy idol យ៉ាងណាក៏នៅតែ cuteមិន​ដែល​ឃើញ​នំ​ណា​ស្អាត​យ៉ាង​នេះ​ទេកប់ជេឃើញនំហ្នឹងហើយ ផ្លុំទៀនរលត់អត់ហ្នឹងជេ? នំcake cute ដូចបងអ៊ីចឹងគិត​ថា​រូបនេះ​ស្អាត​បំផុត​ហេីយ​ក៏​មិន​មាន​អ្នកណាអាចធ្វើ​ដូច​ដែរ​ ។

ព្រមទំាងនៅមានcommentរាប់រយទៀតសុទ្ធតែប្លែកៗដែលមិនអាចរៀបរាប់អស់ ។ តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមមើលនំខួបកំណើត ភ័ក្រ្ត កុសុម៉ា ទំាងអស់គ្នា ៖

Loading...

Loading...