kalib9

តោះទស្សនាទិដ្ឋភាពទូទៅមង្គលការពិធីការិនី ប៉ែន ស្រីពេជ្រ ព្រឹកនេះម្នាក់ៗតែងខ្លួនស្អាតទាក់ភ្នែកដល់ហើយពិសេសកូនកំលោះ កូនក្រមុំហ្មងញញឹមស្រស់ណាស់..

គួររំលឹកឡើងវិញបន្តិចផងដែរថាកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រតារាសម្ដែងនិងជាពិធីការិនីដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ហង្សមាសគឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយគ្រប់ៗគ្នា ។

ចំណែកនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយជាមួយកូនកំលោះសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា។ ហើយកម្មវិធីហែជំនួនព្រឹកមិញនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងនិងមិត្តរួមអាជីពជាច្រើននាក់ផងដែរប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង ។

ក្នុងនោះគេឃើញ អ្នកដែលបានមកចូលរួមក្នុងពិធីនេះអមដោយឈុតសំលៀកបំពាក់និងការតុបតែងខ្លួនស្រស់ស្អាតនិងទាក់ភ្នែកខ្លាំងណាស់ ពិសេសកូនកំលោះនិងកូនក្រមុំញញឹមស្រស់ណាស់មួយវិញទៀតអ្នកកំដរខាងប្រុសនិងខាងស្រីក៏អេមដែរសុទ្ធតែស្អាតៗ ។ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនារូបភាពនិងវីដេអូនៃពិធីមង្គលការ ប៉ែន ស្រីពេជ្រ និង ឆេង ពន្លកនេត្រាទំាងអស់គ្នា ៖

Loading...

Loading...