kalib9

សូមចូលរួមអបអរសាទរផង!! ទីបំផុតពិធីការិនី ប៉ែន ស្រីពេជ្រ ចូលរោងការថ្ងៃនេះហើយដាក់ប៉ុន្មានឈុតនេះក្នុងពិធីសូត្រមន្តមង្គលការខ្លួនមើលទៅស្រស់ស្អាតនិងសមគ្នាណាស់…

គួររំលឹកឡើងវិញបន្តិចផងដែរថាកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រតារាសម្ដែងនិងជាពិធីការិនីដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយគ្រប់ៗគ្នា ។

ហើយម្សិលមិញនេះនាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ ស្រីពេជ្រ បានបង្ហោះរូបភាព Pre Wedding ជាច្រើនសន្លឹកជាមួយគូដណ្តឹងមុនថ្ងៃចូលរោងការដែលនឹងប្រព្រឹត្តនាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ស្អែកនេះហើយ ។

ស្រីពេជ្រ បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា “ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍របស់យើងទាំងពីរកុំភ្លេចណាភ្ញៀវកត្តិយសពួកយើងទាំងពីររងចាំស្វាគមន៍យ៉ាងកក់ក្តៅ” ។

ចំណែកនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ នេះ ពិធីសូត្រមន្ត មង្គលការ ប៉ែន ស្រីពេជ្រ បានចាប់ផ្តើមហើយ មើលទៅកូនកំលោះ និងកូនក្រមុំពិតជាស្រស់ស្អាតណាស់ ពិសេស​មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងយ៉ាងច្រើន រួមជាមួយមិត្តរូមអាជីពផងដែរ ដែល

Loading...

មានដូចជា ចាន់ កែវនិមល និងស្វាមី, លោក សុខ រ៉ាស៊ី រួមនឹងតារាជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទំាងអស់គ្នា ៖

Loading...