kalib9

គាំង !! លោក​ដែន សូ​នី ប្ដូរ​ព្រូ​ហ្វា​ល់ស្រាប់តែ​ហ្វេ​នៗ​ដាក់​ម្នាក់​មួយ​មាត់ស្ដាប់​ហើយ​ឆ្អែត​បាយ​ទាំង​Love Riya(មានវីដេអូ)..

មួយរយៈ​ចុងក្រោយ​នេះលោក​ដែន សូ​នី បាន​ប្ដូរ​ព្រូ​ហ្វា​ល់​ជា​បន្តបន្ទាប់​ជាមួយ​នឹង​ការ​បង្ហាញ​អាម្មណ៍​ថាខ្លួន​ជា​មនុស្ស​ល្ងង់មនុស្ស​ភ្លើខណៈ​អ្នកនាង​Love Riya​ បាន​បញ្ជាក់​ប្រាប់​អ្នកគាំទ្រ​ថា ខ្លួន​មិនបាន​ឈ្លោះ​គ្នា​នោះ​ទេ គ្រាន់តែ​ខ្លួន​ល្ងង់ ចង់​ឲ្យ​គាត់​ទៅ​យក​អ្នក​ឆ្លាត ។

យើង​មិនដឹងថាពួកគេ​ទាំង​២​មានរឿង​អ្វី​នឹង​គ្នា​នោះឡើយបានជា​ពួកគេសុទ្ធតែ​អះអាងថាល្ងង់​ដូចគ្នា​នោះ​ ។ ប៉ុន្តែ​ភាព​ល្ងង់ដែល​អ្នកនាង​Love Riya បាន​និយាយ​នៅក្នុង​ការ​ឡាយ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នោះ នាង​ធ្លាប់​និយាយ​ច្រើនដង​រួចមក ដោយ​អ្នកនាង​អះអាងថាខ្លួន​រៀន​បាន​តិចសូម្បីតែ​សារក៏​មិនសូវ​ហ៊ាន​បង្ហោះ​ដែរសុខចិត្ត​ឡាយ​និយាយខ្លាច​សរសេរ​មិនត្រូវ ។

ផ្ទុយទៅវិញ​ចំពោះ​សារដែល​លោក ​ដែន សូ​នី បង្ហោះ​ថា ​«Ok ខ្ញុំ​ល្ងង់ ខ្ញុំ​ភ្លើ​» មិនដឹងថាលោក​ចង់​សំដៅ​ទៅលើ​ភាព​ល្ងង់​ត្រង់​ចំណុច​ណាមួយឬ​កើតឡើងដោយសារ​អ្វីទើប​និយាយ​ពាក្យ​នេះ​នោះ​ដែរ ​។ ក្រោយពី​បង្ហោះ​បែប​នេះហើយលោក​ថែមទៀតបង្ហោះ​វីដេអូ​មួយដោយ​សរសេរ​Caption​ថា «​មាន​អារម្មណ៍​ថា​ឆ្អែត​ទៅៗ​»​។​

ក្រោយ​ការ​បង្ហោះ​វីដេអូក៏ដូចជា​សារ​ជា​បន្តបន្ទាប់​រួចមក លោក​ដែន សូ​នី ក៏​សម្រេចចិត្ត​លុប​វា​ចោល​វិញ​អស់ហើយ​នៅសល់តែ​រូប​ព្រូ​ហ្វា​ល់​ប៉ុណ្ណោះដែល​មិន​លុបចេញប៉ុន្តែ​ព្រូ​ហ្វា​ល់​នោះលោក​មិន​សរសេរ​Caption​អ្វី​ទាំងអស់​ ។

ទោះបី​លោក​រក្សា​ភាព​ស្ងៀមស្ងាត់មិន​សរសេរ​អ្វី​ក៏ដោយក៏​អ្នកគាំទ្រ​មួយចំនួន​ចូលទៅ​បញ្ចេញមតិអាចធ្វើ​ឲ្យ​លោកនិង​អ្នកនាង ​Love Riya​ឆ្អែត​បាយ​តែម្ដង​ ។

Loading...

ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ​«Morakod Mak» បាន​បញ្ចេញមតិ​ក្រោយ​រូបនោះ​ថា «​ម្នាក់ៗ​មាន​អាយុ​ច្រើន​គួរសម​ដែរ ធ្លាប់​រៀបការ​រួច​ម្តង​ហើយគួរ​តែ​តែមាន​ចិត្ត​អំណត់​រៀងៗ​ខ្លួន​បន្តិចហើយ​អ្នក​ទាំងពីរមាន​រូបរាង​ស្អាតបាតរក​ស៊ីក៏​ពូកែរគួរអោយ​សរសើរ ប៉ុន្តែ​​

រឿង​ម្យ៉ាង​ចូលចិត្ត​ឈ្លោះ​គ្នា​លើស​កូនក្មេង​ទៅទៀតធ្វើ​អញ្ចឹង​មិន​ហត់​នឹង​ខ្លួនឯង​ទេ​អី ?​ ខ្មាស​ប្តី​មុន​ផង គេ​ចេញ​វីដេអូ​បកស្រាយ​តែ​ម្តង​គឺ​ចប់ បើ​រស់នៅ​ឈ្លោះ​គ្នា​ព្រឹកល្ងាច​អញ្ចឹង​បែក​គ្នា​ទៅ កុំ​អោយ​ខាត​ពេលវេលា និយាយ​ក្នុង​ន័យ​ល្អ​ទេ​សូមទោស​»​ ។​

ឆ្លើយតប​នឹង​ការលើកឡើង​នេះមានមតិ​២​ទៀតបាន​លើកឡើងថា «​រស់នៅ​របៀប​ស្រី​ប្រកាន់ ប្រុស​ប្រកែក ។ ខាង​ប្រុស​ចរិត​ក្មេងខាង​ស្រី​តែង​ទុក​ឱកាស​អោយ​រ​ហូត តែ​ខាង​ប្រុស​ដូច​ដដែលៗ​»​ ។ «​និយាយ​ត្រូវ​គាំទ្រ ត្រូវ​រៀន​ធ្វើ​ចិត្ត​ចាស់ទុំ រំងាប់​អារម្មណ៍​»​។​

ចំពោះ​មតិ​ផ្សេងទៀតបានលើកឡើង​ក្រោម​រូបនោះ​ដែរ​ថា «​មិត្ត​ចែ​យ៉ា​ចែ​សៀវ​ម៉ី ​និង​ចែ​ស្រីអូន​ខ្ញុំ​ឃើញ​គាត់​ស្រលាញ់គ្នា​ណាស់​មិច​ក៏​ទាំងពីរ​មិន​មើល​មិត្ត​ភ​ក្ត​យក​គំរូ​តាម​ពួកគាត់​» ។ សូមទស្សនាស្ក្រីនសត និងវីដេអូ របស់អ្នកនាងLove Riya ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

Loading...