kalib9

ស្ទើរមិនគួរឲ្យជឿថា! ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះបែបនេះសោះក្នុងថ្ងៃមង្គលការរបស់ខ្លួនច្រៀងផងយំផងមើលហើយរំភើបតាម (មានវីដេអូ)

ហ្វេនៗ ក៏ដូចជាមហាជនទូទៅពិតជាបានជ្រាបហើយថាកាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរបានស្គាល់គ្នា អស់រយៈពេលជាង ៥ឆ្នាំ ។

ទំាងកូនកំលោះនិងកូនក្រមុំ ពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះគេក៏បានឃើញវត្តមានភ្ញៀវកិត្តិយសទំាងសងខាង រូមទំាងមិត្តរួមអាជីពជាច្រើន បានមកចូលរួមក្នុងពិធីនេះផងដែរប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំងគ្រប់ៗគ្នា ។

កម្មវិធីមង្គលការរបស់ ស្រីពេជ្រ នៅពេលល្ងាចបានរៀបចំធ្វើឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ II ។

ក្នុងនោះ ក៏មានវត្តមាន តារាល្បីៗ ជាច្រើនដួង ក្នុងមង្គលការ ស្រីពេជ្រ ផងដែរ មានដូចជា ភឿន សុភាព, សួស វីសា និងស្វាមី, សុគន្ធ និសា, Step, លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល, ឆន សុវណ្ណរាជ, សុភ័ក្រ្ត កុសុម៉ា, ចំរើន សុភ័ក្ត្រ, ឡុង លីងគ័ង្គ, សុខ សុជាតា, ណុប បាយ៉ារិទ្ធ, គង់ សុជាតិ, ម៉ាដូណា, រ៉េត ស៊ូហ្សាណា រួមហ្នឹងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

Loading...

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ពិធីការិនី រូបនេះ បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្តំ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួនស្ទើរមិនគួរឲ្យជឿច្រៀងផងរៀបរាប់ផងទំាងអារម្មណ៍រំជួលចិត្ត ឡើងស្រក់ទឹកភ្នែកព្រោះតែក្តីរំភើបហូសពីការស្មាន ។

ដូចនេះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូដ៏ពោរពេញដោយអត្ថន័យខាងក្រោមនេះទំាងអស់គ្នា ៖

Loading...