kalib9

ខ្លាំងបាត់! ប្រជាពលរដ្ឋ​ ​២៣​នាក់ ​ទាស់ទែងគ្នាផ្អើល​ពេញ​មណ្ឌល​សុំ​ចត​ក្រុង​ប៉ោយប៉ែតចុង​ក្រោយ​ត្រូវ…

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​២៣​នាក់ ត្រូវបាន​មន្ត្រី​ចម្រុះ​ផ្លាស់ប្តូរ​មណ្ឌល​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​បង្កជម្លោះ​ទាស់ទែង​គ្នា​ផ្អើល​ពេញ​មណ្ឌល​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សុំ​ចត​ក្រុង​ប៉ោយប៉ែត ។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ បាន​ឲ្យដឹង​ថា ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុំ​ចត​ក្រុង​ប៉ោយប៉ែត​នេះ​ មាន​ពី​ក្រុម គឺ​ជម្លោះ​កើតចេញពី​ការ​ឌឺដង​ពាក្យសម្តី​គ្នា ។

លោកបញ្ជាក់ថា ក្រោយពី​ជម្លោះ​កើតឡើងអាជ្ញាធរ​និង​កងកម្លាំង​ចម្រុះ​បាន​អន្តរាគមន៍​ភ្លាមៗ និង​បាន​អប់រំ​ណែនាំរួច​ក៏​បាន​បំបែក​មួយក្រុម​មាន​ចំនួន​២៣​នាក់ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំ​កង​វ៉ា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ ស្កាត់​ទំនាស់ ។

Loading...

លោក​អភិបាល​ បាន​បញ្ជាក់​បន្ថែម​ថា ជម្លោះ​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​នេះមិន​បង្ក​ឲ្យ​មាន​របួសស្នាម​អ្វី​ទេដោយសារ​កម្លាំង​ចម្រុះ​ឈរជើង​នៅ​ទីនោះ ចុះ​អន្តរាគមន៍​ទាន់​ពេលវេលា​ ។

លោក​អភិបាល​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ត្រលប់​មកពី​ប្រទេស​ថៃដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌលសូម​រក្សា​ភាព​ថ្លៃថ្នូរ​ឲ្យ​សក្តិ​សម​ជា​កូន​ខ្មែរ និង​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ គោរព​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ក្រសួងសុខាភិបាល ត្រូវ​សម្រាក​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ​។

ដោយ​អាជ្ញាធរ​ធានា​បាន​នូវ​ការ​ផ្តល់​អាហារ​ហូបចុក រក្សា​សន្តិសុខ ផ្តល់​កន្លែង​ស្នាក់នៅ ក្រោយពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ហើយ និង​ចេញ​លិខិតបញ្ជាក់ ជូន​ត្រឡប់ទៅផ្ទះ​វិញ​ ។

Loading...