kalib9

ដំណឹងបន្ទាបន់! យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីបាត់ដំណឹងក្រោយហោះចេញពីទីក្រុងហ្សាការតា..

(ហ្សាការតា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានបាត់ដំណឹងនៅមុននេះបន្តិច ក្រោយហោះចេញពីរដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថាយន្តហោះដឹកអ្នកដំណើរខាងលើនេះបានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតាកាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា)ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan) ។

Loading...

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី យន្តហោះខាងលើនេះជាប្រភេទ Boeing 737-500 មានអាយុកាលធ្វើប្រតិបត្តិការ២៦ឆ្នាំមកហើយហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)។ សម្រាប់ចំនួនអ្នកដំណើរនិងអ្នកបម្រើការងារលើនោះនៅមិនទាន់មានការបញ្ជាក់ឡើយ៕ ប្រភព៖ freshnewsasia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...