ទស្សនិកជនទូទៅក៏ដូចជាហ្វេនៗជាច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខានតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ក្នុងផលិតកម្មរស្មីហង្សមាសនោះគឺ សុខ ស្រីនាង។ បទមនោសញ្ចេតនា របស់តារាចម្រៀងរូបនេះនៅតែទទូលបានការគាំទ្រខ្លាំងដដែលមកដល់ពេលនេះស្តាប់ហើយ ស្តាប់ទៀត មិនចេះជិនណាយ ។
ចំណែកកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងការស្លៀកពាក់របស់ ស្រីនាង ពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់ខណៈពេលតារាចម្រៀងស្រីរូបនេះបានចូលរួមក្នុងពិធីមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ នាពេលល្ងាច។
ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដ៏ស្រស់ស្អាតរបស់ខ្លួនអមសារជូនពរគូស្វាមីភរិយាថ្មីផងដែរថា “ចូលរួមពិធីមង្គលការរបស់អ្នកនាងប៉ែនស្រីពេជ្រកាលពីយប់មិញជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង” ។
ក្រោយឃើញរូបភាពទំាងនេះហ្វេនៗនៅមិនសុខឡើយក៏បានសរសើរចំៗថា ៖ ខំលួចស្រលាញ់តាំងពីខ្ញុំនៅក្មេង មិនដែលបានជួបផ្ទាល់សោះ សាមញ្ញបែបថ្លៃថ្នូរ ស្រស់ស្អាតណាស់បង ហើយរ៉ូបក៏ស្អាតទៀត អាយដល រ៉ូបកប់សារី ស្អាតល្អពេកហើយអូន រាជនីកំពូលសម្រស់ស្រលាញ់រាងគាត់ហ្មងបើមុខគាត់វិញស្អាតធម្មជាតិ ស្មានតែជាកូនក្រមុំ។
ព្រមទំាងនៅមាន comment ជាង ៥០០ ទៀតដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងក្រោយឃើញ ស្រីនាង ស្លៀកមួយឈុតនេះ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖