kalib9

សង្វែកណាស់ ! ការធ្លាក់យន្តនៅឥណ្ឌូណេស៊ី ម្តាយនិងកូនស្រីបានថតមុនឡើងយន្តហោះឥឡូវត្រូវក្រុមរុករកឥណ្ឌូណេស៊ី រកឃើញអាវនិង បំណែកសាកសពកុមារីនោះហើយ….

(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យបានប្រមូលបំណែកសាកសពមនុស្សបានចំនួន៥ថង់ដាក់សពនិងបំណែកយន្ដហោះចំនួន៣ថង់ចេញពីទីតាំងដែលយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានធ្លាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ម្នាក់មកពីទីភ្នាក់ងារជាតិស្រាវជ្រាវនិងជួយសង្រ្គោះឥណ្ឌូណេស៊ីបានលើកឡើងដូច្នេះថា៖ «យើងទទួលបានថង់ចំនួន៣ដែលមានផ្ទុកបំណែកយន្ដហោះ និងថង់ចំនួន៥ទៀត ផ្ទុកបំណែកសាកស ពមនុស្ស»។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមទៀតថា បំណែកសាកសពនឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបញ្ជាក់អត្តសញ្ញាណរីឯបំណែកយន្ដហោះនឹងត្រូវបញ្ជូនទៅកាន់

គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនដើម្បីវិភាគ ។ គួរបញ្ជាក់ថាមកទល់ពេលនេះប្រតិបត្តិការជួយសង្រ្គោះនិងតាមរកយន្ដហោះដែលបានធ្លាក់ចូលក្នុងសមុទ្រ នៅតែបន្តធ្វើឡើងនៅឡើយ ។ យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋាន

Loading...

អន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថានៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំងយន្តហោះរបស់អាកាសចរណ៍ Sriwijaya បាន

បាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយមុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដានិងចូលក្នុងសមុទ្រ ។ បើតាមរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi យន្ដហោះនេះបានធ្លាក់ចូលក្នុងសមុទ្រជ្វា (Java Sea) ស្ថិតនៅក្បែរកោះ Laki ដែលស្ថិតនៅ

ចំងាយ២០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីហ្សាការតា ។ យ៉ាងណាមិញនេះក្នុងប្រតិបត្តិការរុករកនោះការធ្លាក់យន្តនៅឥណ្ឌូណេស៊ី ! អ្នកណាមិនរន្ឋត់ដោយម្តាយនិងកូនស្រីបានថតមុនឡើងយន្តហោះ ឥឡូវត្រូវក្រុមរុករកឥណ្ឌូណេស៊ី រកឃើញអាវនិងបំណែកសាកស​​ ពកុមារីនោះហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...