kalib9

ឡូយ​កប់ ​! បទ «I’m Not The Gang»​របស់​ខេមរៈ សិរីមន្ត ចេញ​MV​ហើយ​អ្នក​ខ្លះ​ថា​ល្អ​ដាច់​គេ​នៅ​ខ្មែរ អាច​ប្រជែង​បរទេស​បាន…(មានវីដេអូ)

ទីបំផុត​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «I’m Not The Gang»​របស់​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត បាន​ចេញ​MV​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​អ្នកគាំទ្រដែល​ចូល​ទស្សនា លាន់មាត់​សរសើរ​គ្រប់គ្នា​​ក្នុង​នោះ​អ្នក​ខ្លះ​ថាល្អ​ដាច់​គេ​នៅ​ខ្មែរអាច​ប្រជែង​បរទេស​បាន ។

បទ​នេះបានចេញ​ជា​OFFICIAL AUDIO កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ហើយ​គិត​មកទល់នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​រហូតដល់​ជាង​១០​លាន​ដង​ឯណោះ ជាមួយនឹង​ការ​ចុច​ពេញចិត្ត​ជាង​៨​ម៉ឺន​ មិន​ពេញចិត្ត​ជាង​៤​ពាន់និង​បញ្ចេញមតិ​ជាង​២​ពាន់ ។

ចំពោះ​MV​បទ​នេះ និពន្ធ​ទំនុកច្រៀង​ដោយ ៖ ខេមរៈ ភា​រុណ​ និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​៖ Avid Steinberg ដឹកនាំ​សម្ដែង​ដោយ​លោកស្រី គួ​យ ផល្លី​ ថត​ដោយ​ ឃុន រស្មី​ រៀបចំ​ការផលិត​ ភុំ ធីតា​ កាត់ត​៖ Rogers ហើយ​គ្រាន់តែ​ចេញ​រយៈពេល​៥​ម៉ោង មាន​អ្នកទស្សនា​សរុប​រហូតដល់​ជិត​៨​ម៉ឺន​ដង​ ចុច​ពេញចិត្ត​១​ម៉ឺន​ មិន​ពេញចិត្ត​២០១ និង​បញ្ចេញមតិ​ជាង​៤០០ ។

ក្នុងចំណោម​មតិ​ទាំង​ជាង​៤០០​នោះ ពួកគេ បាន​លើកឡើង​សរសើរ ​ដូច្នេះ​ថា «​រាំ​ឡូយ​ដូច​ហាត់ប្រាណ ចឹ​ង​អា​ដល​អស់​និយាយ​មក​MVនេះ​គឺ​កប់​តែ​ម្តង ​ឡូយ​ហើយប្លែកទៀតពិសេស​មែន​បង​មន្ត​ទាក់ទាញ​ប្លែក​ភ្នែក​ ពូ​ខេមរៈ​ឥឡូវ​​​ប្លែក​ខុស​ពី​មុន​១៨០​ដឺក្រេកប់​ម៉​ងហង្ស​មាស​កែប្រែ​តារា​យក​concept ថ្មីៗ​MV កប់​ណាស់​idol​អើយ​អរគុណ​ហង្ស​មាស​ជា​ខ្លាំង​សម្រាប់​MV​មួយ​បទ​នេះ​MV ឡូយ​ខ្លាំង​ណាស់​​ប្លែក​ភ្នែក​មេន» ។

Loading...

«​កប់​បាត់​MV​មួយ​បទ​នេះ​ស្ទាវ​កប់​សំខាន់​មើ​ឡាន​ចុះឡើង​ឡូយ​​កាយវិការ​មួយ​បទ​នេះ​ម៉ា​អ៊េ​ម​ កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ខេមរៈ សិរីមន្ត ប្រឡង​ចម្រៀង​ដំបូង​នៅ​តាម​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ 1999 ទទួល​បាន​ជយលាភី​លេខ​១ ក្នុង​២០០៣​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ទឹកដោះគោ Nestle ទូរទស្សន៍​ប៉ុស្តិ៍​លេខ​១១​ទទួល​បាន​ជ័យលាភី​លេខ​២ ចូល​ក្នុង​ផលិតកម្ម​U2 ក្នុង​ឆ្នាំ​២០០៤ មាន​ចម្រៀង​ល្បី​ៗ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​រហូតមកដល់​សព្វ​ថ្ងៃ» ។

«​បង​មន្ត​ចេញ​ទៀតហើយ​ម្តង​នេះ​ខ​ប់​ណាស់​ MV​ល្អ​ឥត​ខ្ចោះ​ម៉​ង ស្រុក​ខ្មែរ​ទើប​ឃើញ​MV​មួយ​នឹង​ល្អ​ដាច់​គេ ហើយ​ជា​MV​តួឯក​លេខ​1​ស្រុក​ខ្មែរ​ទៀត ឡូយ​ដូច​MV​បរទេស​ចឹង​ ទោះ​ចេញ​មិន​ចេញ វីដេអូ ទាក់ទាញ​ក៏​បទ​គាត់​នៅតែ​ល្បី ព្រោះ​សំឡេង​គាត់ ពីរោះ​តាំង​ពីដើម ស្រលាញ់​សំឡេង​គាត់ អ្វី​សំខាន់​កាន់តែ​ចាស កាន់តែ​ស្អាត MV

ចឹ​ង​បាន​សមជា​ផលិតកម្ម​យក្ស​ MV មួយ​កប់​ណាស់ និយាយ​មែន​ Video MV ល្អ​មេន​អាច​ប្រកួត​ប្រជែង​បរទេស​បានចូល​ចំណោម​គេសុទ្ធតែ​តារា​ទីកតុក​សម្ដែង​ Style បរទេស ស្រដៀង​បទ​អេស្ប៉ាញ Bailando និង Despacito វ៉ា​វ​ថត​ទំនើប​ណាស់​អាយ​ដល​ក៏​ឡូយ​ទៀត​អាយ​ដ​លលេង​សុទ្ធតែ​កែង​បត់​ទំនង​ណាស់​»។

ទោះ​យ៉ាងណាក៏មាន​មតិមួយ​ចំនួន​តូច​ធ្វើ​ការ​រិះគន់​ក្នុង​ន័យស្ថាបនាដូច្នេះថា «Mv ខុសពីអត្ថន័យ​បទចម្រៀងថត​បាន​ល្អ​តែមួយ​ផលិតកម្ម​លើក​តែ​ម្នាក់​ទម្លាក់​អ្នក​ចាស់​អស់​ហើយ​ឡាន​ល្អ​ តួ​ល្អ តែ​អន់​ទីតាំង​ថត» ៕

Loading...