kalib9

គួរឱ្យសរសើរមិនបានទេ! ជឿទេភូមិជនបទមែនតែមានផ្លូវបេតុង ស្រស់​ស្អាតភ្លើងបំភ្លឺផ្លូវមិនចា​ញ់​អ្នកទីក្រុងឡើយ…

នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ តាមរយៈផេកផ្លូវការរបស់អភិបាលស្រុក បន្ទាយស្រី បានបង្ហោះសារ អបអរដល់

អ្នកភូមិថ្នល់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបតែបាន បំពាក់ អំពូលសូឡាតាមមុខផ្ទះភ្លឺ ចិញ្ចាចដើម្បីផ្ដល់ ភាពងាយស្រួលនៅក្នុងពេលរាត្រី និងជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ ។

ទន្ទឹមនឹងនោះ ការបំពាក់អំពូលសូឡានេះ គឺធ្វើឡើងតាមរយៈយុទ្ធនាការ «ផ្ទះ១ អំពូល១» ដែលរៀបចំឡើងប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ពី រដ្ឋបាលស្រុក បន្ទាយស្រី ដែលតែងតែបន្តបេសកកម្មជួយលើក ស្ទួយគុណភាពជីវិតរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមទីជនបទនាស្រុកបន្ទាយស្រី ។

Loading...

គួរបញ្ជាក់ផងដែរថា ភូមិថ្នល់ ឃុំរុនតាឯក នេះគឺជាភូមិទី ១៤ ហើយដែលបានបំពាក់អំពូលសូឡានៅតាមមុខផ្ទះបែបនេះ និង កន្លងមកភូមិមួយនេះ ក៏មានផ្លូវបេតុង ប្រវែង ៤៩៤ ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរបស់អ្នក

ភូមិ ហើយរដ្ឋបាលស្រុកបន្ទាយស្រីំ សង្ឃឹមថាជាមួយនឹងការចូលរួមពីសំណាក់ សប្បុរសជនជាបន្តបន្ទាប់ រដ្ឋបាលស្រុកនឹងអាចសម្រេច គោលដៅទូទាំងស្រុក (៣៦ ភូមិ) នៅក្នុងឆ្នាំ ២០២១ នេះ ៕

Loading...