kalib9

មើលហើយចង់ស្រក់ ! ទឹកភ្នែកបង្ហាញរូបថត ជនរងគ្រោះពេលញញឹមច្រើននាក់មុនជួបគ្រោះធ្លាក់យន្តហោះដ៏សោកសង្រេង ….

ពិតជាស្រណោះបំផុតរូបថតជនរងគ្រោះជាច្រើននាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ឥណ្ឌូណេស៊ី កា​ល​ពីថ្ងៃទី ៩ មករា ២០២១ ត្រូវបានគេបង្ហាញពីអត្តសញ្ញាណ ។ ជន រងគ្រោះទាំងនោះភាគច្រើនធ្វើដំ​ណើ​រ​ជាលក្ខណៈគ្រួសារ មានឪពុក ម្ដាយ កូនៗ លោកតាលោកយាយ ប្ដីប្រពន្ធ ជាដើម ។

ខណៈនេះការរុករកនិងការជួយ សង្គ្រោះកំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្មបំផុតស្របពេលដែល សាច់ញាតិគ្រួសារជនរងគ្រោះ កំពុងរង់ចាំស្ដាប់ដំណឹងយ៉ាងអន្ទះសា កំពុងបន់ស្រន់សូមឱ្យរកឃើញ សាក​ស​​ពដើម្បីពួកគេអាចធ្វើបុណ្យតាម ប្រពៃណីផងទៅចុះ ។

សូមបញ្ជាក់ថាហេតុការណ៍ ធ្លាក់យន្តហោះឥណ្ឌូណេស៊ីកាលពីថ្ងៃទី ៩ មករា ២០២១ បានកំពុងធ្វើឱ្យមនុស្សជុំវិញពិ​ភ​ព​លោកកំពុងចូមរួម សោកស្ដាយចំពោះ សោក នាដកម្មដ៏គួរឱ្យសោកសង្រេងមួយនេះ ។ យន្តហោះ Sriwijaya Air 182 ប្រភេទ Boeing 737-500 របស់ក្រុមហ៊ុន

អាកាសចរណ៍ Sriwijaya បានហោះចេញពីទីក្រុងហ្សាការតា ឆ្ពោះទៅកាន់ទីក្រុង Pontianak នៅវេលាម៉ោង ២ និង ៤០ នាទីរសៀល (ម៉ោងក្នុងស្រុក) ។ ក្រោយហោះចេញបាន ៤ នាទីនៅរយៈកម្ពស់ជាង ៣០០០ ម៉ែត្រ ស្រាប់តែយន្តហោះខាងលើ បាត់ការទាក់ទងពីប្រព័ន្ធរ៉ាដាហើយបានធ្លាក់ចូលក្នុង សមុទ្រជ្វា

Loading...

ប្រទេស ឥណ្ឌូណេស៊ី ។

អ្នកដំណើរនៅយន្តហោះមានសរុបមាន ៦២ នាក់ ក្នុងនោះមានយុវជន ៤៣ នាក់ កុមារ ៧ នាក់ និងបុគ្គលិកយន្តហោះចំនួន ១២ នាក់ ។ នេះបើតាមការរាយការណ៍របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...