kalib9

បង្ហាញតម្លៃសិក្សាតាមសាកលវិទ្យាល័យល្អៗ នៅភ្នំពេញល្បីល្បាញជំនាញឯកទេសទាំងនេះ…

ពេលវេលាដើម្បីហក់ចូលជីវិតជានិស្សិតនៅសាកលវិទ្យាល័យ បានមកដល់ហើយសម្រាប់សិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី ១២ ។ ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាគឺសំខាន់ណាស់ ព្រោះវាអាចកែប្រែវាសនាទាំងស្រុងនៃជីវិតមនុស្សម្នាក់ៗថានឹងក្លាយជាទៅជាអ្វីនៅថ្ងៃអនាគត ។ ដូច្នេះដើម្បីជាការជួយត្រួសត្រាយផ្លូវ សូមប្រាប់តម្លៃសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនៅភ្នំពេញ មានទាំងរដ្ឋ និងឯកជន ។ សូមទៅដឹងទាំងអស់គ្នា ៖

១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

មានដើមកំណើតតាំងពីឆ្នាំ ១៩៦០ ជាសាកលវិទ្យាល័យរដ្ឋល្បីលំដាប់ទី១ នៅកម្ពុជាជំនាញឯកទេសដ៏ល្បីនៅទីនេះគឺផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា ព័ត៌មានវិទ្យា (IT) ជាដើម ។ ចំណែកឯតម្លៃសិក្សាវិញចាប់ពី ៣០០ ដុល្លារ ដល់ ៦៥០ ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើមុខជំនាញ ។

២.វិទ្យាស្ថានភាសាបរទេស (IFL)

ជាផ្នែកមួយស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ល្បីបណ្ដុះបណ្ដាលជំនាញឯកទេសភាសាអង់គ្លេសជាច្រើនឆ្នាំមកហើយ ។ ចំណែកឯថ្លៃសិក្សាវិញគឺចាប់ពី ៥០០ ដល់ ៥៥០ ដុល្លារក្នុង ១ ឆ្នាំ ។

៣.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ប្រសិនបើចង់ចាប់អាជីពជាអ្នកច្បាប់ ចៅក្រម មេធាវី ឬជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មករៀនទីនេះមិនខុសឡើយ ។ តម្លៃសិក្សាចាប់ពី ៤៨០ ដុល្លារ ដល់ ៩៥០ ដុល្លារ ក្នុង ១ ឆ្នាំ ។

៤.សាកលវិទ្យាល័យជាតិគ្រប់គ្រង

ជាសាកលវិទ្យាល័យដែលផ្ដោតលើជំនាញគ្រប់គ្រង និងសេដ្ឋកិច្ច ។ ចំពោះការសិក្សាជំនាញជាភាសាខ្មែរ ក្នុង ១ឆ្នាំ តម្លៃចាប់ពី ៣៥០ ដុល្លារ ដល់ ៥០០ ដុល្លារ ។ ចំណែកឯកម្មវិធីសិក្សាជាភាសាបរទេសវិញចាប់ពី ៥០០ ដុល្លារ ដល់ ២០០០ ដុល្លារក្នុង១ឆ្នាំ ។

៥.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ជាសាកលវិទ្យាល័យផ្ដោតសំខាន់ទៅលើជំនាញស្ថាបត្យកម្ម បុរាណវិទ្យា និងជំនាញសិល្បៈគ្រប់ទម្រង់ ។ ថ្លៃសិក្សាវិញពី ៣០០ ដុល្លារ ទៅ ៦៥០ ដុល្លារក្នុង ១ ឆ្នាំ ។

៦.សាកលវិទ្យាល័យភូមិន្ទកសិកម្ម

Loading...

ចង់ចេះជំនាញច្បាស់លាស់ផ្នែកកសិកម្ម និងមានឱកាសទៅសិក្សាដល់ប្រទេសអ៊ីស្រាសអ៊ែល រៀននៅទីនេះមិនខុសឡើយ ។ ក្នុង ១ ឆ្នាំនិស្សិតត្រូវបង់ ៥៩០ ដុល្លារ ។

៧.សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ

ជាសាកលវិទ្យាល័យមានកម្មវិធីសិក្សាអន្តរជាតិសញ្ញាបត្រទទួលស្គាល់ជាសកល ។ តម្លៃសិក្សាវិញមានបែងចែកជាពីរ គឺ៖ កម្មវិធីសិក្សាសញ្ញាបត្រតែមួយ តម្លៃ ៦ ០០០ ដុល្លារក្នុង ១ ឆ្នាំ ឯសញ្ញាបត្រ ២ ​វិញ គឺតម្លៃ ៩ ០០០ ដុល្លារក្នុង ១ ឆ្នាំ ។

៨.សាកលវិទ្យាល័យន័រតុន

ជាសាកលវិទ្យាល័យឯកជនដែលល្បីខាងផ្នែកស្ថាបត្យកម្មមួយដែរនៅកម្ពុជា តម្លៃសិក្សាវិញចាប់ពី ៥០០ ដុល្លារក្នុង ១ ឆ្នាំ លើគ្រប់មុខជំនាញ លើកលែងតែមុខជំនាញព័ត៌មានវិទ្យាតម្លៃខ្ទង់ ១ ០០០ ដុល្លារក្នុង ១ ឆ្នាំ ។

៩. សាកលវិទ្យាល័យកម្ពុជា​

សាកលវិទ្យាល័យឯកជនមួយនេះវិញល្បីជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងមានមុខជំនាញចម្រុះជាច្រើនទៀត ។ ចំណែកថ្លៃសិក្សាវិញ គឺជាង ១ ពាន់ដុល្លារក្នុង ១ ឆ្នាំ ។

១០.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថានមួយនេះល្បីល្បាញខាងផ្នែកបច្ចេកវិទ្យា គីមីចំណីអាហារ វិស្វកម្មអគ្គិសនី ជាដើម ។ តម្លៃសម្រាប់ផ្នែកនារីតម្លៃ ៥ ០០ ដុល្លារ ឯសិស្សប្រុសវិញតម្លៃ ៦ ០០ ដុល្លារ ។

១១.វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា

ជាសាលាដែលនិស្សិតអាចសិក្សាជំនាញបច្ចេកទេស និងការអនុវត្តពិតៗ ។ តម្លៃសិក្សាក្នុង ១ ឆ្នាំ គឺ ៣៥០ ដុល្លារ ដល់ ៨ ០០ ដុល្លារ ៕

ប្រភព popular

Loading...