kalib9

អីយ៉ាទីបំផុត!! ណាខុន និងគូស្នេហ៍ បានសម្រេចសែនការចងដៃបំពាក់ចិញ្ចៀន មើលទៅមានក្តីសុខណាស់…

តារាសម្តែងដែលមានសម្បុរស្រអែមសង្ហា មានកម្ពស់ខ្ពស់ស្រលះ ប្រកបដោយទេពកោសល្យគឺលោក ណាខុន កាលពីពេលថ្មីៗនេះបានសម្រេចចិត្តរៀបចំពិធីសែនចងដៃ បង្រ្គប់កិច្ច តាមទំនៀមទំន្លាប់ខ្មែរ ជាមួយភរិយារបស់លោក យ៉ាងមានក្តីសុខ និងកំពុងតែសាងជាចំណាប់អារម្មណ៍ដល់ប្រិយមិត្ត ពិសេសហ្វេនៗដែលជាអ្នកគាំទ្រដល់លោកតែម្តង ។

ក្រោយបានបង្ហាញមុខ ជាសាធារណៈអស់ពេលជាច្រើនខែឆ្នាំមកនេះ ពេលនេះតារាប្រុសរូបនេះនិងគូស្នេហ៍ បានសម្រេចចិត្តរៀបចំពិធី សែនជំនួសឲ្យការរៀបការធំដុំ ស្របពេលរដូវកាលកូវីដ ។

ក្នុងកម្មវិធីសែនចងដៃរបស់លោក និងភរិយាតារារូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរគឺ មានការរៀបចំពិធី ប្រារព្ធទៅយ៉ាងអធិកអាធម ពិសេសប្រព្រឹត្តទៅដោយស្នាមញញឺម និងក្តីរីករាយតែម្តង ទោះបីមិនរៀបចំធំដុំក្តី ៕ សូមទស្សនារូបភាពខាងក្រោម

Loading...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​