កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១កន្លងទៅនេះភរិយារបស់លោកជា វណ្ណរិទ្ធ បានបង្ហោះរូបថតជាច្រើនសន្លឹកដោយដាក់Captionថា « ថតរូបម្នាក់ឯងសែនពិបាក » ដោយនៅក្នុងរូបនោះកូនរបស់លោកបានឈរពីក្រោមម្ដាយសម្លឹងឡើងទៅលើ ។
តាមរយៈការបង្ហោះរូបនេះមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយពួកគេម្នាក់ៗចូលទៅបញ្ចេញមតិបែបលេងសើចជាច្រើន ។ ប៉ុន្តែពេលរូបថតនេះត្រូវបានគេហទំព័រកម្សាន្តធំមួយនៅកម្ពុជាយកទៅចុះផ្សាយដាក់ចំណងជើងថា « ហ្អាក! ម៉េចបានបណ្ដោយឲ្យ អូនហ្វេម លួចមើលល្វែងក្រោមរបស់ម៉ាក់ៗ? » នោះស្រាប់តែមានសំឡេងរិះគន់បានផ្ទុះឡើង ។
ស្របពេលមានការរិះគន់ដោយសារតែCaptionនោះ លោកជា វណ្ណរិទ្ធ ក៏បង្ហោះសារកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយធ្វើការប្រតិកម្មបែបនេះថា «ពេលខ្លះការយល់ឃើញរបស់មនុស្សផ្សេងៗគ្នាល្អអាក្រក់គេមើលដឹងជីវិតគ្រួសារប្រពន្ធកូនគេថតសប្បាយលេងសើចសោះយកទៅចុះដាក់ចំណងជើងអោយតែគេមើល
ងាយស្អប់ខ្ពើមថាឡើងសុទ្ធតែមិនចេះអៀនខ្មាសសួរដូចឆោត ខ្វះចំណងជើងដាក់ឬខ្វះព័ត៌មានចុះផ្សាយចុះផ្សាយរាល់ថ្ងៃទំនេរពេកមែន ? Page ធំណាស់ តែខ្វះបន្តិច»។
ទោះជាមានការបកស្រាយបែបនេះក៏ដោយនៅក្នុងការបង្ហោះរបស់លោក ពុំមានអ្នករិះគន់នោះទេប៉ុន្តែនៅក្នុងសារព័ត៌មានផ្សេងៗដែលយករូបនោះទៅចុះផ្សាយនោះ ក៏នៅតែមានការរិះគន់លោកដដែលទោះប្រើចំណងជើងបែបធម្មតាឬក៏ចុះផ្សាយជុំវិញការប្រតិកម្មរបស់លោកយ៉ាងណាក៏ដោយនោះ ។ តោះទស្សនារូបថតទាំងនោះទាំងអស់គ្នាថាតើមានលក្ខណៈបែបណាទើបគេនាំគ្នារិះគន់នោះ ៖