kalib9

អបអរសាទរ​! ព្រះ​នាង​តូច ជេន​ណា​ ​ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ក្រោយពី​…

ព្រះ​នាង​តូច នរោត្តម ជេន​ណា បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្សត្រី​បុប្ផា​រីនិង​ជា​ព្រះរាជ​នត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ នរោត្តម ចក្រពង្ស បាន​ក្លាយ​ជា «​ឯកអគ្គរាជទូត​សុ​ឆ​ន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​»​។ នេះ​បើតា​ម​ការ​បញ្ជាក់​របស់​ព្រះ​នាង នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ។

ព្រះ​នាង​តូចបាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹកដោយ​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានផ្តល់​កិត្តិយស​យ៉ាង​ធំធេង​មួយ​ដល់​រូបខ្ញុំដោយ​លោកជំទាវ​បានដាក់​សំណើ​សុំ​មួយ​ស្នើ​ទៅ​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រពង្ស ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​

ព្រះមហាក្សត្រនិង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញាត ព្រមទាំង​ជា​ព្រះ​ស្ថាបនិក​ក្រុមហ៊ុន NCJ Empire Studio សម្តេច​តា​នៃ​ខ្ញុំ​ដើម្បី​អោយ​ខ្ញុំ​ក្លាយជា ឯកអគ្គរាជទូត​សុ​ឆ​ន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​» ។

ព្រះ​នាង មានបន្ទូលថា «​ដោយមាន​ការសម្រេច​ព្រះទ័យ​ព្រះអនុញ្ញាត​ព្រះរាជទាន​ពីស​ម្តេច​តា​ព្រះ​មហិស្សរា​នៃ​ខ្ញុំ ព្រមទាំង​ការស្រឡាញ់​របស់ខ្ញុំ​ផង ខ្ញុំ​ក្លាយជា ” ឯកអគ្គរាជទូត​សុ​ឆ​ន្ទៈរបស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​” ពី​ពេលនេះ​តទៅ​»​។​ ​

Loading...

ព្រះ​នាង បាន​មានបន្ទូល​ទៀតថា «​ជាមួយគ្នានេះដែរ​កាលពី​ថ្ងៃទី១១ ខែមករា​ឆ្នាំ​២០២១ ម្សិលមិញ​នេះ ខ្ញុំ​មានបាន​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី ប្រកាស​ជ័យលាភី​នៃ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ជាមួយ​លោកជំទាវ តាន់ គីម​ហួយ កែ គីម​សែ តំណាង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេច​

យាយទួត និង លោកជំទាវ ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាននិង​ជា​អនុប្រធាន​កិត្តិយស​សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​គណៈអធិបតី​នៃ​កម្មវិធី​នេះ​ ។ កីឡា​រាំ ជា​កីឡា​មួយ​ប្រភេទ​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ដែល​អាច​កំសាន្ត​លំហែ​ផង និង​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង​» ​។​

Loading...