ទស្សនិកជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតបេក្ខជនម្នាក់ឈ្មោះ សំ សុវណ្ណារ៉ាក់ នោះ ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត ។
អតីតបេក្ខជនរូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ អាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង ។
ក្រោយៗមកបើទោះជា សុវណ្ណារ៉ាក់ មិនបានទទួលពានក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយ តារាសម្ដែងស្រី និងចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាតខ្លាំងណាស់ ។
សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ មិនយូរប៉ុន្មាន អាង សុជាតា បានស៊ែរផុសនេះ ហើយបន្ថែមថា “ថ្ងៃនេះសុំធ្វើកូនក្រមុំមួយថ្ងៃ” ។
ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនគិតថា ក្នុងឈុតសំលៀកបំពាក់បែបនេះ គឺពួកគេទំាងពីរកំពុងថតរឿងទេ ហើយក៏មានអ្នកខ្លះទៀតបានលាន់មាត់បែបនេះថា ៖ អស់ទាស់ហើយ ស្អាតទំាងពីរ សំណព្វចិត្ត, ប៉ិនសំដែងណាស់ idol Idol សមគ្នាណាស់ ថតរឿងអី idol មែនឬសម្តែង អាយដល? ម៉េចអ៊ីចឹង ប្រូមែនឬក៏អត់បង? កុហកគេ បាប ព្រមទំាងនៅមាន comment ងើងឆ្ងល់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ របស់ អ្នកទំាងពីរ ខាងក្រោមនេះ ៖