kalib9

មើលហើយ រំភើបជំនួស ! ស្រីអូន និងស្វាមីនាំយកថវិកាផ្ទាល់ខ្លួនបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរនូវទឹកប្រាក់ រហូតដល់ទៅច្រើនណាស់..

មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។

ហើយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថារូបគាត់ និងស្វាមីបានបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង ។

ណែកម្សិលមិញនេះទៀតនាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំថវិកាមួយចំនួនធំទៅបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ ។

ស្រីអូន បានបញ្ជាក់ថា “នាងខ្ញុំស្រីអូនព្រមទាំងស្វាមី Chheang Roth Premierier ពិតជាមានកិត្តិយស ដែលបានចុះសួរសុខទុក្ខបុគ្គលិកអ្នកជំងឺនិងអាណាព្យាបាល អ្នកជំងឺ នៅក្នុងមន្ទីពេទ្យ និងបាននាំយកថវិកា ចំនួន 200 000 000 (ពីរយលាន) ឬ 50000$ (ប្រាំមុឺនដុល្លា) ដល់មន្ទីពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់លើការចំណាយសម្ភារបរិក្ខាពេទ្យនៅក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងឥតគិតកម្រៃ នៅក្នុងមន្ទីពេទ្យនេះ ។

Loading...

Loading...