kalib9

ញាក់សាច់ ! ផ្ទុះការចាប់អារម្មណ៍ទៀតហើយក្រោយឃើញផលិតកម្ម Galaxy ប្រកាសជូនកាដូលុចស៊ីស nx200t មួយគ្រឿង ដល់…

បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ ។ រាល់បទចម្រៀងភាគច្រើនដែលផលិតកម្មនេះបានបញ្ចេញសុទ្ធតែពីរោះៗ និងប្លែកទាក់ទាញទំាងបទមនោសញ្ចេតនានិងញាក់ ។

មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Navatra ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងទៀតផងដែរមានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេម ពូ តន់ ចន្ទសីម៉ា អ៊ុក សុវណ្ណារី វង្ស ថាណាន់ ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់ ។

ខាងផលិតកម្ម ក៏មានអ្នកអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើន មានដូចជា ឡេង ណាវ៉ាត្រា យឹម តាស្រង់ Tempo Tris ស៊ុយ ឆានុត NUMEN សាក់​ ធារិទ្ធ លាង ស៊ាងលីន ប្រុស ម៉ៅ ឈឿន ស្រីនាង ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត ។

Loading...

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នា ២០២១ ខាងផលិតកម្ម បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយប្រកាសថា “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស ។

នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជន ដែលមានទេពកោសល្យផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។

យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុន ឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សាអន្តរជាតិសម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ នឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែរ ។

ក្រុមអ្នកនិពន្ធបែងចែកជាពីរ

1.ធ្វើគិតបទ 1បទចាប់ពី 600 ដុល្លារ ដល់ 1500 ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន។

2.ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ

បញ្ជាក់ ការងារទាំងពីរប្រភេទនេះមានឱកាសក្លាយជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំដូចគ្នា អោយតែមានមានបទចម្រៀងនៅក្រុមហ៊ុនយើងខ្ញុំ ។

Loading...