មហាជនទូទៅក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេងដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ ។
ដោយសារតែមាន ទេពកោសល្យសិល្បៈទើបធ្វើឲ្យព្រះនាងតូច តែងតែលេចមុខក្នុងកម្មវិធីធំៗមិនដែលដាច់ឡើយ ពិសេសនោះ ព្រះនាងតូចមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញថែមទៀត ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា គ្រងសំលៀកបំពាក់មួយឈុតទៀតហើយ ពិតជាប្លែកណាស់។
ព្រះនាងតូច បានបញ្ជាក់ប្រាប់បន្ថែមថា “ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មី ឈ្មោះថា មាតុភូមិកម្ពុជា ដ៏អស្ចារ្យនៃយើង!
ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែរឬទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទី នៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត ។
ខ្ញុំសូមអរគុណ និងសរសើរ អស់ពីចិត្ត ចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗ ដោយការគាំទ្រពេញទំហឹង ចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរ ក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណ នៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖