ជនជាតិចិនប្រុសស្រី ២ នាក់ នៅបន្ទប់លេខ ៩០១ ជាន់ទី ០៩ ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេ ប្រទះឃេីញដេកស្លាប់ សង្ស័យត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុអ្នកបោសសម្អាត បន្ទប់បានគោះទ្វារដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះបន្ទប់ខាងលេីពុំមានចាក់សោរនោះឡេីយ ។
ក្រោយមកអ្នកបោកសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែប្រទះឃេីញជនជាតិចិន ២ នាក់ប្រុសស្រីដេកស្លាប់នៅខាងក្នុងបាត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេីដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។
ជនរងគ្រោះទី១ មានឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ ទី២ ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ ។
ចំពោះករណីនេះ សមត្ថកិច្ច សង្ស័យជាឃាតកម្មប្លន់ យកលុយពីជនរង គ្រោះដោយជនសង្ស័យប្រុសចំនួន២នាក់ ដែលម្នាក់ប្រើ កាំភ្លើង ខ្លីភ្ជង់បុរស ជនរងគ្រោះនិងជនសង្ស័យម្នាក់ទៀត យកកាំបិតភ្ជង់ ស្រ្តីរងគ្រោះ ។
ជនសង្ស័យ បានជួលបន្ទប់ក្នុងខុនដូ យីហោ LH RESIDENCE នៅជាន់ទី០៩ ដែលបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ។
កម្លាំងជំនាញបានត្រួតពិនិត្យដោយមានឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ករណី ឃាត កម្មដោយប្រុសរងគ្រោះ ត្រូវបានជនសង្ស័យប្រើខ្សែ គោចងរឹតកបណ្ដាលឲ្យស្លាប់រួចអូសចូល ក្នុងបន្ទប់ទឹក ។
ចំណែកជនរងគ្រោះស្រ្តី ត្រូវជនសង្ស័យប្រើវិធីយក ក្រណាត់ដាក់ចូលមាត់រួចយក ស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ ខ្យល់ស្លាប់ ។ ដោយខ្លាចជនរង គ្រោះរើ ជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរឬលោតបាន រួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់ ។