កំពង់ស្ពឺ៖ នៅម៉ោង13:20នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន2នាក់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មូលហេតុ នៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង ។