kalib9

សម្តេចតេជោ ប្រកាសទាត់ចោលទាំងស្រុងចំពោះ ការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia ដែលចុះផ្សាយថា «កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន»

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃ ដែលបានចុះផ្សាយថា«កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន»។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ» ។

Loading...

គួរបញ្ជាក់ផងដែរថា ប្រតិកម្មរបស់ សម្តេចតេជោ ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើ បានសរសេរផ្សាយថា «ហ៊ុន សែននិយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំង ដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ» ៕

ប្រភព៖ ទទក

Loading...